
រូបភាពបង្កើតឡើងដោយ AI (គង់ ឆាយឡេង)
ថ្ងៃមួយ កញ្ជ្រោងមួយ បានចូលទៅជិតដំរី ហើយនិយាយថា៖ “បងដំរីមើលចុះ វាគួរឱ្យអស់សំណើចណាស់ ទានោះវាចេះតែនិយាយអាក្រក់ពីបងពីក្រោយខ្នង។ គាត់និយាយតែរឿងកុហក! បងត្រូវប្រដៅគាត់ជាមេរៀន!” ដំរីងក់ក្បាលហើយឆ្លើយថា “ខ្ញុំនឹងប្រដៅគាត់នូវមេរៀនមួយ ហើយបំបែកឆ្អឹងនៅក្នុងខ្លួនរបស់គាត់! កញ្ជ្រោងឯងទៅដេកសិនទៅ ទុកគាត់ឱ្យខ្ញុំ”។
នៅថ្ងៃបន្ទាប់ កញ្ជ្រោងត្រឡប់មកវិញ ហើយនិយាយថា៖ “បងឯងអត់បានធ្វើអ្វីគាត់ទេ?! គាត់នៅតែនិយាយដើមបងឯងដដែលហ្នឹង បងមិនអាចនៅស្ងៀមបានទេ!” ដំរីឆ្លើយវិញថា៖ “បាទ ដល់ពេលបង្រៀនមេរៀនគាត់ហើយ” កញ្ជ្រោងឯងទៅវិញសិនទៅ។
អត្ថបទទាក់ទង៖ រឿង ឆ្កែព្រៃលោភលន់
នៅថ្ងៃទីបី កញ្ជ្រោងបានដាស់តឿនដំរីម្តងទៀតថា “បងឯងស្ងប់ស្ងាត់ពេកហើយ! ទានិយាយអាក្រក់ពីបងគ្រប់ទីកន្លែង។ ប្រដៅគាត់ម្តងទៅ!” ទីបំផុតដំរីតបវិញថា “មិនអីទេ យកកាំបិត ប៉ែល និងពូថៅមកឲ្យខ្ញុំ ខ្ញុំនឹងដោះស្រាយ!” ដោយរំភើបចិត្ត កញ្ជ្រោងយកឧបករណ៍ទាំងនោះមកប្រគល់ឱ្យដំរី។ ប៉ុន្តែបែរជាធ្វើឲ្យកញ្ជ្រោងភ្ញាក់ផ្អើលទៅវិញ ដំរីបានដើរត្រង់ទៅកសិដ្ឋានរបស់គាត់ ហើយចាប់ផ្តើមធ្វើការងារគាត់។ កញ្ជ្រោងសួរថា “បងដំរីក្រែងថាឲ្យមេរៀនទាកំហូចនោះហី?”
ដំរីញញឹមហើយឆ្លើយថា៖ “អូ ខ្ញុំរវល់ការងាររបស់ខ្ញុំណាស់ កុំទៅរវល់ជាមួយសត្វទាដែលមានជំនាញខាងកុហកនោះអី។ ខ្ញុំជាសត្វដែលមានកម្លាំងដ៏អស្ចារ្យ និងមានប្រាជ្ញា ខ្ញុំមិនខ្វល់ទេ។ ខ្ញុំនឹងប្រគល់ឧបករណ៍ទាំងនេះទៅកញ្ជ្រោងឯងវិញនៅពេលដែលខ្ញុំធ្វើការងាររួចរាល់។
គតិនៃរឿង៖
ធ្វើជាអ្នកខ្លាំងម្នាក់ មិនត្រូវទៅស្តាប់តាមការឆ្កឹះឆ្គៀលនូវអ្វីដែលយើងគ្រាន់តែឮនោះទេ នាំឲ្យបាត់តម្លៃខ្លួនយើង។ ទាប្រៀបបាននឹងសំដីមហាជន គេនិយាយអ្វីដែលគេចង់និយាយ យើងមិនអាចបំបិទមាត់គេបាននោះឡើយ។
សម្រួលពីអត្ថបទបរទេស
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ
