ដោយយោងទៅតាមលោក ឃីន (Keen) និងលោក ស្កុត ម័រតុន (Scott Morton) នៅក្នុងសៀវភៅ Decision Support System (ឆ្នាំ១៩៧៨) លោក ហាប់បឺ (Huber) នៅក្នុងអត្ថបទស្រាវជ្រាវ...
Month: June 2025
របៀបនៃការធ្វើសេចក្តីសម្រេចចិត្ត អាចត្រូវបានកំណត់ឡើងក្នុងការពាក់ព័ន្ធគ្នានៃនិន្នាការ ២ គឺ៖ ទំនាក់ទំនងនៃនិន្នាការទាំង ២ បង្កើតបានជាកាដ្រង់ ៤ ដែលកាដ្រង់នីមួយៗបង្ហាញពីរបៀប ឬស្ទីលនៃការធ្វើសេចក្តីសម្រេចចិត្ត។ ការធ្វើសេចក្តីសម្រេចចិត្តបែបដោយផ្ទាល់ ការធ្វើសេចក្តីសម្រេចចិត្តបែបវិភាគ ...
បរិយាកាសនៃការគ្រប់គ្រងធនធានមនុស្ស គ្របដណ្តប់លើកត្តាខាងក្នុង និងខាងក្រៅផ្សេងៗ ដែលមានឥទ្ធិពលលើមុខងារ និងការអនុវត្តធនធានមនុស្សនៅក្នុងស្ថាប័ន។ ការយល់ដឹងអំពីកត្តាទាំងនេះ គឺមានសារសំខាន់សម្រាប់ការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។ ខាងក្រោមនេះ គឺជាធាតុសំខាន់ៗមួយចំនួននៃបរិយាកាសនៃគ្រប់គ្រងធនធានមនុស្ស៖ បរិយាកាសនៃការគ្របគ្រងធនធានមនុស្ស កត្តាខាងក្នុង កត្តាខាងក្រៅ វប្បធម៌ស្ថាប័នរចនាសម្ព័ន្ធស្ថាប័នភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងប្រជាសាស្រ្តបុគ្គលិក លក្ខខណ្ឌសេដ្ឋកិច្ចទីផ្សារការងារបរិយាកាសច្បាប់ និងបទប្បញ្ញត្តិវឌ្ឍនភាពបច្ចេកវិទ្យានិន្នាការសង្គម និងវប្បធម៌សាកលភាវូបនីយកម្មបរិយាកាសប្រកួតប្រជែង...
នៅពេលអ្នកជួបបញ្ហាពិបាកដោះស្រាយ អ្នកទំនងជានឹងយកវាទៅពិភាក្សាជាក្រុម។ តើមានអ្នកជួយគិតប្រសើរជាងគិតម្នាក់ឯងមែនទេ? វាមិនអញ្ចឹងគ្រប់ពេលនោះទេ។ ហេតុអ្វី? ការប្រមូលចំណេះដឹងពីមនុស្សច្រើននាក់ មិនមែនធានាបាននូវលទ្ធផលល្អប្រសើររហូតនោះទេ។ ដោយសារតែមានការពឹងផ្អែកខ្លាំងលើឋានានុក្រម សភាវគតិបង្ការទៅនឹងការខ្វែងគំនិតគ្នា និងចេតនាថែរក្សាភាពចុះសម្រុងគ្នា ការធ្វើការក្រុម ភាគច្រើនបានធ្លាក់ចូលទៅក្នុង Groupthink (គឺជាឈ្មោះទ្រឹស្តីមួយដែលត្រូវបានដាក់ដោយលោក អ៊ីវីង ចេនីស (Irving Janis, ១៩៧២)...
បច្ចុប្បន្ន ការធ្វើសេចក្តីសម្រេចចិត្តជាក្រុមនៅក្នុងស្ថាប័ន បានកើតឡើងជាញឹកញាប់ ជាជាងការធ្វើសេចក្តីសម្រេចចិត្តជាបុគ្គល។ ឧទាហរណ៍ ដូចជាការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល គណៈកម្មការនាយក ក្រុមការងារយុទ្ធសាស្ត្រម៉ាឃីតធីង ក្រុមការងារផែនការផលិតផលិតផល ។ល។ អ្នកគ្រប់គ្រង ជាទូទៅអាចជ្រើសរើសការសម្រេចចិត្តជាក្រុម ឬជាបុគ្គលទៅតាមស្ថានភាពជាក់ស្តែងនៃការងារនីមួយៗ។ ទោះជាយ៉ាងណាក៏ដោយ ការស្វែងយល់ពីទម្រង់ខុសៗគ្នាពីគុណសម្បត្តិ និងគុណវិប្បត្តិនៃការសម្រេចចិត្តជាក្រុម មានសារៈសំខាន់សម្រាប់អ្នកគ្រប់គ្រង។...
នៅក្នុងភូមិដាច់ស្រយាលមួយ មានអ្នកភូមិរស់នៅដោយអាស្រ័យផលលើអណ្ដូងមួយកន្លែង។ អណ្ដូងនោះ មានទឹកមិនចេះរីកស្ងួត ទឹកខួបប្រាំងខួបវស្សា ទឹកថ្លាឆ្វង់ ពុំមានជាតិប្រៃ ឬធុំក្លិនអ្វីឡើយ។ អ្នកភូមិទាំងក្មេងចាស់ ប្រុសស្រី តែងនាំគ្នាប្រើប្រាស់ ងូត បោកគក់ ដាំស្ល សព្វសារពើ… និងរាល់តម្រូវការទឹកគ្រប់យ៉ាងគឺពឹងផ្អែកលើអណ្ដូងនោះទាំងអស់។ រយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ...
ការធ្វើសេចក្តីសម្រេចចិត្ត តែងតែស្ថិតក្នុងលក្ខខណ្ឌផ្សេងៗគ្នា ជួនកាលអ្នកគ្រប់គ្រងធ្វើ សេចក្តីសម្រេចចិត្ត ដោយមានការយល់ច្បាស់ និងគ្រប់ជ្រុងជ្រោយអំពីលក្ខខណ្ឌទាំងឡាយ ជុំវិញការធ្វើសេចក្តីសម្រេចចិត្ត។ ប៉ុន្តែមានករណីខ្លះដែលអ្នកគ្រប់គ្រងមិនមានលក្ខខណ្ឌគ្រប់គ្រាន់ និងច្បាស់លាស់ ដើម្បីជាមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេចចិត្តទេ។ ដូចនេះ ការសម្រេចចិត្ត អាចធ្វើឡើងក្នុងលក្ខខណ្ឌប្រាកដប្រជា ឬក្នុងលក្ខខណ្ឌហានិភ័យ ឬក្នុងលក្ខខណ្ឌមិនប្រាកដប្រជា។ ខាងក្រោមនេះ គឺជាការបង្ហាញនូវអត្ថន័យនៃលក្ខខណ្ឌនីមួយៗក្នុងការធ្វើសេចក្តីសម្រេចចិត្ត៖...
ជាទូទៅ អ្នកគ្រប់គ្រងទាំងអស់ សុទ្ធតែពាក់ព័ន្ធទៅនឹងការធ្វើសេចក្តីសម្រេចចិត្ត។ ប៉ុន្តែការធ្វើសេចក្តីសម្រេចចិត្តទាំងនោះ មានទម្រង់ និងប្រភេទផ្សេងៗគ្នា ដែលគេអាចចែកចេញជា ២ ផ្នែក៖ ការសម្រេចចិត្តតាមកម្មវិធីកំណត់ទុកមុន វាគឺជាប្រភេទនៃការធ្វើសម្រេចចិត្តផ្អែកតាមរចនាសម្ព័ន្ធដែលបានកំណត់ទុកជាមុន ឬការសម្រេចចិត្តតាមសកម្មភាពដែលកើតឡើងជាដដែលៗក្នុងដំណើរប្រតិបត្តិការរបស់ស្ថាប័ន។ ឧទាហរណ៍ ដូចជានីតិវិធីនៃការទិញសម្ភារៈផ្គត់ផ្គង់ ស្តង់ដារប្រើប្រាស់វត្ថុធាតុដើមក្នុងផលិតកម្ម កម្មវិធីសិក្សាតាមឆមាស ឬឆ្នាំ...
មានទាសករម្នាក់ឈ្មោះ អង់ដ្រូគ្លីស (Androcles) បានរត់គេចចេញពីចៅហ្វាយនាយរបស់ខ្លួនចូលទៅក្នុងព្រៃ។ គាត់បានដើរត្រាច់ចរពេញព្រៃ បានជួបនឹងសត្វតោមួយដែលកំពុងដេកថ្ងូរដោយការឈឺចាប់។ គាត់បានរត់ត្រឡប់ក្រោយវិញ តែដោយមិនឃើញសត្វតោដេញតាម គាត់ក៏ត្រឡប់ទៅរកមើលហេតុ។ គាត់បានដើរទៅជិតសត្វតោ ហើយឃើញក្រញាំជើងតោ មានជាប់បន្លាដែលធ្វើឱ្យហើម និងមានហូរឈាម។ គាត់បានដកបន្លានោះចេញ ហើយរុំរបួសក្រញាំជើងសត្វតោនោះ។ ក្រោយបាត់ឈឺ វាក៏ងើបមកលិឍដៃគាត់ដូចជាសត្វឆ្កែដ៏ស្លូតមួយ។...