ដល់ពេលដែលមេឆ្មាផ្ដាច់ដោះ កូនឆ្មាក៏សួរទៅមេវាថា៖ “ចាប់ពីពេលនេះទៅតើខ្ញុំបានអីស៊ីទៅម៉ែ ? “ មេវាសើចក្អឹកៗ ហើយឆ្លើយថា៖ “មិនអីទេ! ពួកមនុស្ស គេនឹងបង្រៀនពួកឯងឲ្យដឹងជាមិនខាន!” រឿង សត្វក្អែកដូរសំបុក កូនឆ្មា ពិបាកចិត្ដជាខ្លាំង។ វាគិតមមៃដាច់ស្រេចក្នុងចិត្ដថា… “គួរឲ្យឆ្ងល់ណាស់! មនុស្សនឹងមកបង្រៀនអញម៉េចនឹងកើតទៅ?” លុះដល់ពេលព្រលប់...
គង់ ឆាយឡេង
ក្រុម (សំ.; បា.) ( ន. ) (ក្រម; កម “លំដាប់”) លំដាប់; ប៉ែកដោយតំណែង, ដោយមុខ, ដោយសង្កាត់, ដោយពួក : ក្រុមរក្សាព្រះអង្គ, ក្រុមរាជតម្រួត, ក្រុមទាហានឆត្រយោង ។ ក្រុម ដែលជាភាសាអង់គ្លេសហៅថា ធីម (Team...
មង្គល គឺជាសេចក្តីសុខ សេចក្តីចម្រើន សិរីសួស្តីដែលបានមកពីការប្រព្រឹត្តប្រតិបត្តិរបស់អ្នកដែលត្រូវការសេចក្តីសុខចម្រើន។ មង្គល មិនមែនបានមកដោយការអុជធូបបួងសួង បន់ស្រន់សុំពីអាទិទេព ឬព្រះសម្មាសម្ពុទ្ធឡើយ គឺបានមកពីអំពើល្អដែលខ្លួនបានធ្វើ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់សម្ដែងអំពីមង្គលទាំងនោះដូចមានសេចក្តីខាងក្រោមនេះ៖ ចំណេះដឹងទូទៅ៖ តើព្រះត្រៃបិដកគឺជាអ្វី? ១. កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ។ ២.កិរិយាដែលសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ។ ៣. កិរិយាបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ។...
មនុស្សគ្រប់រូប សុទ្ធតែចង់រស់នៅក្នុងសិទ្ធិសេរីភាព សុភមង្គល និងសេចក្តីថ្លៃថ្នូរ។ ដើម្បីសម្រេចបំណងនេះបាន មនុស្សគ្រប់រូបត្រូវប្រព្រឹត្តិតាមច្បាប់ ប្រពៃណី ទំនៀមទម្លាប់ សុជីវធម៌របស់សង្គមឱ្យបានត្រឹមត្រូវ ព្រមទាំងចេះទទួលស្គាល់ចំណុចល្អ និងចំណុចមិនល្អរបស់ខ្លួន ដែលបានប្រព្រឹត្តកន្លងមក ហើយត្រូវព្យាយាមស្វែងយល់ និងកែលម្អរាល់ចំណុចខ្វះខាតទាំងនោះ ដើម្បីសំអិតសំអាងខ្លួនឱ្យក្លាយជាមនុស្សមានតម្លៃ មានសេចក្តីថ្លៃថ្នូរសម្រាប់ខ្លួនឯង គ្រួសារ...
ព្រះត្រៃបិដក ប្រែថា កញ្រ្ចែង ឬ ល្អី ៣ សម្រាប់ផ្ទុកពាក្យពេចន៍របស់ព្រះសម្មាសម្ពុទ្ធ គឺ៖ វិនយបិដក វិនយបិដក គឺជាគម្ពីរខាងព្រះពុទ្ធសាសនាដែលបានចារិកទុកនូវពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញាត។ ក្នុងវិនយបិដកដែលបានចែកចេញជា ៥ គម្ពីរ គឺ អា., បា., ម.,...
ក្អែកប្រាប់ទៅកុកថា៖ ខ្ញុំត្រូវទៅហើយ ខ្ញុំនៅទីនេះមិនកើតទៀតទេ! កុកក៏សួរទៅក្អែកថា៖ មានរឿងអី? ក្អែកឆ្លើយ៖ នៅទីនេះ គ្រប់គ្នាមិនចូលចិត្តខ្ញុំទេ ព្រោះសំឡេងខ្ញុំមិនពីរោះ។ កុកតបវិញថា៖ ចុះបងក្អែកឯង ទៅកន្លែងផ្សេង គេនៅស្វាគមន៍បងដែរទេ? នេះហើយជាគោលការណ៍សត្វក្អែក បើមិនជាមនុស្សម្នាក់គ្មានសមត្ថភាព ប្តូរកន្លែងធ្វើការណា ក៏មិនខុសគ្នាដែរ។...
សុជីវធម៌ សម្គាល់ការរស់នៅល្អ មានរបៀបរៀបរយ ចេះគួរសមក្នុងការប្រាស្រ័យទាកទងជាមួយអ្នកដទៃ។ សុជីវធម៌ ពុំមែនជាបទបញ្ជា ឬជាច្បាប់ទេ ប៉ុន្តែវាគ្រាន់តែជាវិជ្ជាមួយសម្រាប់ឱ្យមនុស្សរៀនធ្វើខ្លួនឱ្យបានសមរម្យទៅតាមទំនៀមទម្លាប់ សុជីវធម៌សង្គម ចៀសវាងការប៉ះទង្គិចអារម្មណ៍រវាងមនុស្ស ដែលរស់នៅជាមួយគ្នានៅក្នុងសង្គម។ សុជីវធម៌ ជាសោភ័ណ និងវិធីសម្រាប់អប់រំមនុស្សឱ្យមានឬកពាថ្លៃថ្នូរ មានភាពស្លូតបូត មានសេចក្តីសុច្ចរិត ស្មោះត្រង់...
នៅក្រុងពារាណសី មានអ្នកជ្រលក់ម្នាក់ឈ្មោះកប៌ូរបដកៈ ។ អ្នកជ្រលក់នោះអង្គុយនិយាយលេងជាមួយប្រពន្ធក្មេងស្រស់ប្រិមប្រិយកំពុងពេញពាល ដោយក្ដីស្នេហ៍ស្នាលអស់កាលយូរ ហើយដេកប្រកៀកប្រឱបគ្នាលន់លក់ស៊ប់មិនដឹងខ្លួន ។ កាលនោះ មានចោរម្នាក់ចូលមកលបលួចទ្រព្យក្នុងផ្ទះអ្នកជ្រលក់នោះ ។ នៅក្នុងទីលានផ្ទះនោះ គេមានចងលាមួយទុក មានឆ្កែមួយចូលទៅដេកជាមួយលានោះដែរ លាក៏និយាយទៅកាន់ឆ្កែថា៖ ហៃសម្លាញ់! មុខការនេះជាកិច្ចធុរៈឯងហើយ ហេតុអ្វីក៏ឯងមិនព្រុសឲ្យឮខ្លាំងឡើងឲ្យម្ចាស់យើងភ្ញាក់?...
ស្ថាប័ន គឺជាការប្រមូលមនុស្សដែលធ្វើការជាមួយគ្នាដើម្បីសម្រេចផលប្រយោជន៍ផ្ទាល់ខ្លួន និងសម្រេចគោលបំណងរបស់ស្ថាប័នទាំងមូល។ ឥរិយាបទស្ថាប័ន គឺជាការសិក្សាដែលពិនិត្យនូវផលបះពាល់ទង្គិចរបស់បុគ្គលិកម្នាក់ៗក្រុម និងរចនាសម្ព័ន្ធ ទៅលើឥរិយាបទនៅក្នុងស្ថាប័ន ហើយចំណេះដឹងនេះត្រូវបានយកមកប្រើប្រាស់ក្នុងគោលបំណងអភិវឌ្ឍប្រសិទ្ធភាពស្ថាប័ន។ ការស្វែងយល់ពីបុគ្គលិក និងការសិក្សាពីធម្មជាតិដ៏សែនស្មុគស្មាញរបស់មនុស្សម្នាក់ៗ ជារឿងមួយចាំបាច់ខ្លាំងណាស់ដើម្បីឲ្យការគ្រប់គ្រងក្នុងស្ថាប័នមួយកាន់តែល្អប្រសើរឡើង ក៏ដូចជាបង្កើនគុណតម្លៃធនធានមនុស្សក្នុងស្ថាប័នផងដែរ។ ឥរិយាបថស្ថាប័ន ជួយអ្នកសិក្សាពីដើមហេតុដែលមានឥទ្ធិពលលើឥរិយាបថរបស់បុគ្គលិកក្នុងកន្លែងការងាររបស់អ្នក។ ខាងក្រោមនេះ ជាហេតុផលសំខាន់ៗ ៥ យ៉ាង ដែលអ្នកគួរយល់ដឹងពីឥរិយាបថស្ថាប័ន÷ ១. ទស្សន៍ទាយ ឬព្យាករណ៍ពីឥរិយាបថមនុស្ស...
ផែនការប្រតិបត្តិការ មានសារសំខាន់ណាស់សម្រាប់ការអនុវត្តយុទ្ធសាស្ត្រធនធានមនុស្ស។ ការស្រាវជ្រាវថ្មីៗបានរកឃើញថា ស្ថាប័នដែលជោគជ័យ ដើរលើសពីការគូសបញ្ជាក់សកម្មភាព ពេលវេលា និងទំនួលខុសត្រូវទៅទៀត។ ពួកគេបង្កើតផែនការយុទ្ធសាស្រ្តធនធានមនុស្ស ដែលជាផែនទីបង្ហាញផ្លូវពិតឆ្ពោះទៅរកភាពជោគជ័យ។ ផែនការយុទ្ធសាស្រ្តធនធានមនុស្ស (HR Strategic Plan) បកប្រែយុទ្ធសាស្ត្រធនធានមនុស្សរបស់អ្នកទៅជាផែនការប្រតិបត្តិការដែលមានចំណុចសំខាន់ៗ និងតំបន់ផ្តោតអារម្មណ៍។ សម្រាប់ស្ថាប័នទាំងមូលដើម្បីចូលរួមជាមួយយុទ្ធសាស្រ្តធនធានមនុស្ស ពួកគេត្រូវតែយល់ពីរបៀបដែលវាត្រូវបានបំពេញចេញមក។...