មនុស្សគ្រប់រូប សុទ្ធតែចង់រស់នៅក្នុងសិទ្ធិសេរីភាព សុភមង្គល និងសេចក្តីថ្លៃថ្នូរ។ ដើម្បីសម្រេចបំណងនេះបាន មនុស្សគ្រប់រូបត្រូវប្រព្រឹត្តិតាមច្បាប់ ប្រពៃណី ទំនៀមទម្លាប់ សុជីវធម៌របស់សង្គមឱ្យបានត្រឹមត្រូវ ព្រមទាំងចេះទទួលស្គាល់ចំណុចល្អ និងចំណុចមិនល្អរបស់ខ្លួន ដែលបានប្រព្រឹត្តកន្លងមក ហើយត្រូវព្យាយាមស្វែងយល់ និងកែលម្អរាល់ចំណុចខ្វះខាតទាំងនោះ ដើម្បីសំអិតសំអាងខ្លួនឱ្យក្លាយជាមនុស្សមានតម្លៃ មានសេចក្តីថ្លៃថ្នូរសម្រាប់ខ្លួនឯង គ្រួសារ...
ការអភិវឌ្ឍខ្លួន
ព្រះត្រៃបិដក ប្រែថា កញ្រ្ចែង ឬ ល្អី ៣ សម្រាប់ផ្ទុកពាក្យពេចន៍របស់ព្រះសម្មាសម្ពុទ្ធ គឺ៖ វិនយបិដក វិនយបិដក គឺជាគម្ពីរខាងព្រះពុទ្ធសាសនាដែលបានចារិកទុកនូវពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញាត។ ក្នុងវិនយបិដកដែលបានចែកចេញជា ៥ គម្ពីរ គឺ អា., បា., ម.,...
សុជីវធម៌ សម្គាល់ការរស់នៅល្អ មានរបៀបរៀបរយ ចេះគួរសមក្នុងការប្រាស្រ័យទាកទងជាមួយអ្នកដទៃ។ សុជីវធម៌ ពុំមែនជាបទបញ្ជា ឬជាច្បាប់ទេ ប៉ុន្តែវាគ្រាន់តែជាវិជ្ជាមួយសម្រាប់ឱ្យមនុស្សរៀនធ្វើខ្លួនឱ្យបានសមរម្យទៅតាមទំនៀមទម្លាប់ សុជីវធម៌សង្គម ចៀសវាងការប៉ះទង្គិចអារម្មណ៍រវាងមនុស្ស ដែលរស់នៅជាមួយគ្នានៅក្នុងសង្គម។ សុជីវធម៌ ជាសោភ័ណ និងវិធីសម្រាប់អប់រំមនុស្សឱ្យមានឬកពាថ្លៃថ្នូរ មានភាពស្លូតបូត មានសេចក្តីសុច្ចរិត ស្មោះត្រង់...
នៅក្នុងព្រៃកា្រស់មួយ មានខ្លាឃ្មុំមួយដ៏ធំមួយក្បាល ពូកែអួតខ្លួនជាសត្វមានគុណធម៌ជាខ្លាំង ឲ្យតែបានជួបនឹងសត្វណា វាក៏តែងតែអួតអាងពីសន្តានចិត្តសប្បុរសរបស់ខ្លួនជាប្រចាំ។ ថ្ងៃមួយ ខ្លាឃ្មុំក៏បានជួបនឹងឆ្កែព្រៃមួយក្បាល ដែលល្បីឈ្មោះថាជាឆ្កែដ៏កាចសាហាវផុតលេខ។ វាក៏ពោលទៅកាន់ឆ្កែថា “សម្លាញ់អ្ហើយ! ឯងគួរតែឈប់ប្រព្រឹត្តអំពើកាចឃោរឃៅជាមួយនឹងសត្វតូចតាចទៀតទៅ!… ឯងគួរតែយកគំរូតាមខ្ញុំខ្លះហើយ… មើលនែ៎! ថ្វីត្បិតតែខ្ញុំមានរូបរាងធំសម្បើមយ៉ាងណា ក៏ខ្ញុំនៅតែមានធម៌មេត្តាចំពោះសត្វតូចតាចទាំងនោះផងដែរ!” រឿង តោ...
ប្រសិនបើមានមនុស្សមកពន្យុះអ្នកឱ្យមូម៉ៅ ហើយអ្នកបាននិយាយទៅវិញ នោះអ្នកនឹងបានបញ្ចេញអារម្មណ៍របស់ខ្លួន ប៉ុន្តែសួរថាតើភាគីម្ខាងទៀតយ៉ាងណាដែរ? តើគេបានចូលរួមមានក្តីសុខជាមួយអ្នកដែរឬទេ? សម្តីបង្កជម្លោះ និងឥរិយាបថដែលគ្មានភាពជាមិត្តរបស់អ្នក តើវាអាចជួយឱ្យអ្នកដទៃយល់ស្របជាមួយអ្នកដោយងាយស្រួលដែរឬទេ? វូដ្រូ វីលសុន (Woodrow Wilson) បាននិយាយថា “ប្រសិនបើអ្នកក្តាប់ដៃមករកខ្ញុំ ខ្ញុំហ៊ានធានាថា ខ្ញុំក៏ក្តាប់ដៃមិនយឹតជាងអ្នកប៉ុន្មានដែរ… ប៉ុន្តែប្រសិនបើអ្នកចូលមករកខ្ញុំហើយនិយាយថា សុំអង្គុយចុះមកដើម្បីពិភាក្សាគ្នា…...
ហិរញ្ញវត្ថុ ធ្លាប់ត្រូវបានគេចាត់ទុកគ្រាន់ជាកូនមែកធាងតូចមួយនៃមុខវិជ្ជាសេដ្ឋកិច្ច រហូតដល់សតវត្សទី២០ ទើបទទួលបានចំណាប់អារម្មណ៍ខ្លាំង ដោយគេចាប់ផ្តើមទទួលស្គាល់ហិរញ្ញវត្ថុថាជាបញ្ហាសំខាន់។ គេអាចប្រើហិរញ្ញវត្ថុពីត្រឹមកម្រិតហិរញ្ញវត្ថុថ្នាក់ប្រទេស ទៅហិរញ្ញវត្ថុកម្រិតក្រុមហ៊ុន រហូតមានទៅដល់ហិរញ្ញវត្ថុគ្រួសារ ដូច្នេះនិយមន័យហិរញ្ញវត្ថុផ្លាស់ប្តូរទៅតាមនឹងផងដែរអាចនិយាយរួមខ្លីបានថា ហិរញ្ញវត្ថុ គឺជាការសិក្សាពីការប្រើប្រាស់លុយ និង វិនិយោគ។ ខាងក្រោមនេះ ជាវេបសាយមួយចំនួនដែលអ្នកអាចសិក្សា ដើម្បីជាចំណេះដឹង និងជំនាញរបស់អ្នក៖...
ជីវិត (សំ. បា.) ( ន. ) ដំណើររស់នៅ, អាយុ : ចិញ្ចឹមជីវិត, រស់នៅអស់មួយជីវិត ។ រៀនឱ្យតម្លៃទៅលេីអ្វីដែលយេីងមាន ១. មិនមែនឃេីញឱកាសមកដល់សុទ្ធតែឈោងចាប់នោះឡេីយ ចួនកាលវាជាអន្ទាក់ទេ! ២. កុំចង់សងសឹកនឹងនរណាម្នាក់ដោយងងឹតងងល់ពេក...
នៅក្នុងជីវិតរបស់មនុស្សគ្រប់រូប មានទំនាក់ទំនងដែលមិននាំមកនូវតម្លៃណាមួយ ផ្ទុយទៅវិញ ពួកគេបានអូសទាញស្មារតីរបស់យើង និងបង្ហូរថាមពលរបស់យើង។ បើអ្នកមិនប្រុងប្រយ័ត្នទេ អ្នកនឹងនៅជារៀងរហូត ដោយសារតែអ្នកបន្តព្យាយាមរក្សាមនុស្សទាំងនេះក្នុងជីវិតរបស់អ្នក។ ដល់ពេលមើលក្រោយ ហើយក្លាហានលុបបំបាត់ជាតិពុល ៨ ប្រភេទខាងក្រោម ដើម្បីរំដោះខ្លួន និងរស់នៅឱ្យកាន់តែប្រសើរ! មនុស្សដែលនិយាយតែរឿងអវិជ្ជមានពេញមួយថ្ងៃ មនុស្សប្រភេទនេះ តែងតែមើលជីវិតតាមរយៈកញ្ចក់ងងឹត។...
អរិយសត្ថា ជាសមណសក្តិ ទីមេគណ ឬចៅអធិការដែលជាអ្នកតែងច្បាប់នេះបានជាគេឱ្យឈ្មោះថា “ច្បាប់អរិយសត្ថា” ដូច្នេះ។ (បទកាកគតិ) អរិយសត្ថា គំនិតចែងចារ ចងទុកជាច្បាប់ឲ្យអស់សិស្សផង ត្រងត្រាប់សណ្តាប់ យកជាតម្រាប់តម្រង់អាត្មា។ ឲ្យមានប្រយោជន៍ ប្រយ័ត្នអសោចិ៍ រាល់រូបអ្នកណាអម្បាលមករៀន របៀនសាស្ត្រា ប្រយ័ត្នអាត្មាការកេរ្តិ៍លោកិយ។...
តើមនុស្សមានឥទ្ធិពលមានបុគ្គលិកលក្ខណៈបែបណាខ្លះ? តស់យើងមកស្វែងយល់ដូចខាងក្រោម៖ មានវិន័យ គ្រប់គ្រងពេលវេលា ទទួលខុសត្រូវ ទទួលយកហានិភ័យ រៀនពីកំហុស មានភាពច្នៃប្រតិដ្ឋ មនុស្សមានឥទ្ធិពល គិតក្រៅប្រអប់ ហើយតែងតែគិតពីគំនិតថ្មីៗ។ ប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ស្វែងយល់ពីអ្នកដទៃ ធ្វើការជាក្រុម មានភាពជាអ្នកដឹកនាំ ជួយអ្នកដទៃ កំណត់គោលដៅច្បាស់លាស់...
