ដោយយោងទៅតាមលោក ឃីន (Keen) និងលោក ស្កុត ម័រតុន (Scott Morton) នៅក្នុងសៀវភៅ Decision Support System (ឆ្នាំ១៩៧៨) លោក ហាប់បឺ (Huber) នៅក្នុងអត្ថបទស្រាវជ្រាវ...
ការគ្រប់គ្រង និងដឹកនាំ
របៀបនៃការធ្វើសេចក្តីសម្រេចចិត្ត អាចត្រូវបានកំណត់ឡើងក្នុងការពាក់ព័ន្ធគ្នានៃនិន្នាការ ២ គឺ៖ ទំនាក់ទំនងនៃនិន្នាការទាំង ២ បង្កើតបានជាកាដ្រង់ ៤ ដែលកាដ្រង់នីមួយៗបង្ហាញពីរបៀប ឬស្ទីលនៃការធ្វើសេចក្តីសម្រេចចិត្ត។ ការធ្វើសេចក្តីសម្រេចចិត្តបែបដោយផ្ទាល់ ការធ្វើសេចក្តីសម្រេចចិត្តបែបវិភាគ ...
បរិយាកាសនៃការគ្រប់គ្រងធនធានមនុស្ស គ្របដណ្តប់លើកត្តាខាងក្នុង និងខាងក្រៅផ្សេងៗ ដែលមានឥទ្ធិពលលើមុខងារ និងការអនុវត្តធនធានមនុស្សនៅក្នុងស្ថាប័ន។ ការយល់ដឹងអំពីកត្តាទាំងនេះ គឺមានសារសំខាន់សម្រាប់ការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។ ខាងក្រោមនេះ គឺជាធាតុសំខាន់ៗមួយចំនួននៃបរិយាកាសនៃគ្រប់គ្រងធនធានមនុស្ស៖ បរិយាកាសនៃការគ្របគ្រងធនធានមនុស្ស កត្តាខាងក្នុង កត្តាខាងក្រៅ វប្បធម៌ស្ថាប័នរចនាសម្ព័ន្ធស្ថាប័នភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងប្រជាសាស្រ្តបុគ្គលិក លក្ខខណ្ឌសេដ្ឋកិច្ចទីផ្សារការងារបរិយាកាសច្បាប់ និងបទប្បញ្ញត្តិវឌ្ឍនភាពបច្ចេកវិទ្យានិន្នាការសង្គម និងវប្បធម៌សាកលភាវូបនីយកម្មបរិយាកាសប្រកួតប្រជែង...
នៅពេលអ្នកជួបបញ្ហាពិបាកដោះស្រាយ អ្នកទំនងជានឹងយកវាទៅពិភាក្សាជាក្រុម។ តើមានអ្នកជួយគិតប្រសើរជាងគិតម្នាក់ឯងមែនទេ? វាមិនអញ្ចឹងគ្រប់ពេលនោះទេ។ ហេតុអ្វី? ការប្រមូលចំណេះដឹងពីមនុស្សច្រើននាក់ មិនមែនធានាបាននូវលទ្ធផលល្អប្រសើររហូតនោះទេ។ ដោយសារតែមានការពឹងផ្អែកខ្លាំងលើឋានានុក្រម សភាវគតិបង្ការទៅនឹងការខ្វែងគំនិតគ្នា និងចេតនាថែរក្សាភាពចុះសម្រុងគ្នា ការធ្វើការក្រុម ភាគច្រើនបានធ្លាក់ចូលទៅក្នុង Groupthink (គឺជាឈ្មោះទ្រឹស្តីមួយដែលត្រូវបានដាក់ដោយលោក អ៊ីវីង ចេនីស (Irving Janis, ១៩៧២)...
បច្ចុប្បន្ន ការធ្វើសេចក្តីសម្រេចចិត្តជាក្រុមនៅក្នុងស្ថាប័ន បានកើតឡើងជាញឹកញាប់ ជាជាងការធ្វើសេចក្តីសម្រេចចិត្តជាបុគ្គល។ ឧទាហរណ៍ ដូចជាការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល គណៈកម្មការនាយក ក្រុមការងារយុទ្ធសាស្ត្រម៉ាឃីតធីង ក្រុមការងារផែនការផលិតផលិតផល ។ល។ អ្នកគ្រប់គ្រង ជាទូទៅអាចជ្រើសរើសការសម្រេចចិត្តជាក្រុម ឬជាបុគ្គលទៅតាមស្ថានភាពជាក់ស្តែងនៃការងារនីមួយៗ។ ទោះជាយ៉ាងណាក៏ដោយ ការស្វែងយល់ពីទម្រង់ខុសៗគ្នាពីគុណសម្បត្តិ និងគុណវិប្បត្តិនៃការសម្រេចចិត្តជាក្រុម មានសារៈសំខាន់សម្រាប់អ្នកគ្រប់គ្រង។...
ការធ្វើសេចក្តីសម្រេចចិត្ត តែងតែស្ថិតក្នុងលក្ខខណ្ឌផ្សេងៗគ្នា ជួនកាលអ្នកគ្រប់គ្រងធ្វើ សេចក្តីសម្រេចចិត្ត ដោយមានការយល់ច្បាស់ និងគ្រប់ជ្រុងជ្រោយអំពីលក្ខខណ្ឌទាំងឡាយ ជុំវិញការធ្វើសេចក្តីសម្រេចចិត្ត។ ប៉ុន្តែមានករណីខ្លះដែលអ្នកគ្រប់គ្រងមិនមានលក្ខខណ្ឌគ្រប់គ្រាន់ និងច្បាស់លាស់ ដើម្បីជាមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេចចិត្តទេ។ ដូចនេះ ការសម្រេចចិត្ត អាចធ្វើឡើងក្នុងលក្ខខណ្ឌប្រាកដប្រជា ឬក្នុងលក្ខខណ្ឌហានិភ័យ ឬក្នុងលក្ខខណ្ឌមិនប្រាកដប្រជា។ ខាងក្រោមនេះ គឺជាការបង្ហាញនូវអត្ថន័យនៃលក្ខខណ្ឌនីមួយៗក្នុងការធ្វើសេចក្តីសម្រេចចិត្ត៖...
ជាទូទៅ អ្នកគ្រប់គ្រងទាំងអស់ សុទ្ធតែពាក់ព័ន្ធទៅនឹងការធ្វើសេចក្តីសម្រេចចិត្ត។ ប៉ុន្តែការធ្វើសេចក្តីសម្រេចចិត្តទាំងនោះ មានទម្រង់ និងប្រភេទផ្សេងៗគ្នា ដែលគេអាចចែកចេញជា ២ ផ្នែក៖ ការសម្រេចចិត្តតាមកម្មវិធីកំណត់ទុកមុន វាគឺជាប្រភេទនៃការធ្វើសម្រេចចិត្តផ្អែកតាមរចនាសម្ព័ន្ធដែលបានកំណត់ទុកជាមុន ឬការសម្រេចចិត្តតាមសកម្មភាពដែលកើតឡើងជាដដែលៗក្នុងដំណើរប្រតិបត្តិការរបស់ស្ថាប័ន។ ឧទាហរណ៍ ដូចជានីតិវិធីនៃការទិញសម្ភារៈផ្គត់ផ្គង់ ស្តង់ដារប្រើប្រាស់វត្ថុធាតុដើមក្នុងផលិតកម្ម កម្មវិធីសិក្សាតាមឆមាស ឬឆ្នាំ...
ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អត្ថបទទាក់ទង៖ របាយអង្កេតទស្សនវិស័យការងារកម្ពុជា ឆមាសទី២ ឆ្នាំ២០២៤ សៀវភៅការគ្រប់គ្រងធនធានមនុស្ស – របៀបទទួលបាន អភិវឌ្ឍ ប្រើប្រាស់ និងគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពក្នុងយុគសម័យបញ្ញាសិប្បនិម្មិត
អែបអប តាមវចនានុក្រមបានសេចក្តីថា អែបជិតជារណប ។ បរិវារស័ព្ទ អប អាចគន្លាស់បានជាពាក្យ អបជារណែប គឺ អែបជារណប ឬ អបវាយស្រែប គឺ អែបវាយស្រប ពោលគឺ អែបយកជើងគេដោយពុំមានយោបល់ប្រទូស្តរ៉ាយ។ បុគ្គលិកខ្លះជ្រើសរើសការអែបអបជាងប្រើប្រាស់សមត្ថភាពពិត ដោយសារហេតុផលដូចជា៖...
ការគ្រប់គ្រងធនធានមនុស្ស ដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យជារួម និងនិរន្តរភាពចំពោះស្ថាប័ន។ នេះគឺជាហេតុផលមួយចំនួនដែលការគ្រប់គ្រងធនធានមនុស្សមានសារសំខាន់យ៉ាងខ្លាំង៖ ១. ការទាក់ទាញ និងរក្សាអ្នកមានទេពកោសល្យ ការគ្រប់គ្រងធនធានមនុស្ស ជួយក្នុងការជ្រើសរើសមនុស្សត្រឹមត្រូវសម្រាប់មុខតំណែងត្រឹមត្រូវ ដោយធានាថាស្ថាប័នមានកម្លាំងពលកម្មជំនាញ និងមានសមត្ថភាព។ ការអនុវត្តការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ក៏ជួយរក្សាទេពកោសល្យជនកំពូលៗ ដោយការជំរុញបរិយាកាសការងារវិជ្ជមាន និងផ្តល់ឱកាសរីកចម្រើនផងដែរ។ ២. ការអភិវឌ្ឍបុគ្គលិក...