នៅក្នុងភូមិដាច់ស្រយាលមួយ មានអ្នកភូមិរស់នៅដោយអាស្រ័យផលលើអណ្ដូងមួយកន្លែង។ អណ្ដូងនោះ មានទឹកមិនចេះរីកស្ងួត ទឹកខួបប្រាំងខួបវស្សា ទឹកថ្លាឆ្វង់ ពុំមានជាតិប្រៃ ឬធុំក្លិនអ្វីឡើយ។ អ្នកភូមិទាំងក្មេងចាស់ ប្រុសស្រី តែងនាំគ្នាប្រើប្រាស់ ងូត បោកគក់ ដាំស្ល សព្វសារពើ… និងរាល់តម្រូវការទឹកគ្រប់យ៉ាងគឺពឹងផ្អែកលើអណ្ដូងនោះទាំងអស់។ រយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ...
រឿងខ្លី
មានទាសករម្នាក់ឈ្មោះ អង់ដ្រូគ្លីស (Androcles) បានរត់គេចចេញពីចៅហ្វាយនាយរបស់ខ្លួនចូលទៅក្នុងព្រៃ។ គាត់បានដើរត្រាច់ចរពេញព្រៃ បានជួបនឹងសត្វតោមួយដែលកំពុងដេកថ្ងូរដោយការឈឺចាប់។ គាត់បានរត់ត្រឡប់ក្រោយវិញ តែដោយមិនឃើញសត្វតោដេញតាម គាត់ក៏ត្រឡប់ទៅរកមើលហេតុ។ គាត់បានដើរទៅជិតសត្វតោ ហើយឃើញក្រញាំជើងតោ មានជាប់បន្លាដែលធ្វើឱ្យហើម និងមានហូរឈាម។ គាត់បានដកបន្លានោះចេញ ហើយរុំរបួសក្រញាំជើងសត្វតោនោះ។ ក្រោយបាត់ឈឺ វាក៏ងើបមកលិឍដៃគាត់ដូចជាសត្វឆ្កែដ៏ស្លូតមួយ។...
ថ្ងៃមួយ កញ្ជ្រោងមួយ បានចូលទៅជិតដំរី ហើយនិយាយថា៖ “បងដំរីមើលចុះ វាគួរឱ្យអស់សំណើចណាស់ ទានោះវាចេះតែនិយាយអាក្រក់ពីបងពីក្រោយខ្នង។ គាត់និយាយតែរឿងកុហក! បងត្រូវប្រដៅគាត់ជាមេរៀន!” ដំរីងក់ក្បាលហើយឆ្លើយថា “ខ្ញុំនឹងប្រដៅគាត់នូវមេរៀនមួយ ហើយបំបែកឆ្អឹងនៅក្នុងខ្លួនរបស់គាត់! កញ្ជ្រោងឯងទៅដេកសិនទៅ ទុកគាត់ឱ្យខ្ញុំ”។ នៅថ្ងៃបន្ទាប់ កញ្ជ្រោងត្រឡប់មកវិញ ហើយនិយាយថា៖...
ឆ្នាំក្រោយខ្ញុំនឹងឈប់លួច ដឹងថាខុសឆាប់កែប្រែចាត់ទុកថាជាប្រសើរបំផុត។ អ្វីដែលគួរឱ្យសោកស្តាយនោះ គឺការដឹងថាខ្លួនខុស តែមិនព្រមទទួលកំហុស ព្រមទាំងរកវិធីដោះសារឱ្យខ្លួនរួចផុតពីខុស។ មនុស្សប្រភេទនេះ មានច្រើនរាប់មិនអស់។ មូលហេតុ ដោយសារអ្នកទាំងនោះមិនមានភាពក្លាហានគ្រប់គ្រាន់ក្នុងការទទួលកំហុស។ ភាពខ្ពង់ខ្ពស់របស់មនុស្ស មិនមែនសំដៅលើថាអ្នកនោះមិនធ្លាប់ធ្វើអ្វីខុសនោះទេ ការធ្វើខុស វាជារឿងពិបាកនឹងជៀសវាងបំផុត។ តែចំពោះមនុស្សល្អ មានគុណធម៌ គេនឹងមានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការទទួលស្កាល់កំហុស...
កសិករម្នាក់ បានដាំដើមឬស្សី។ កសិករ ស្រោចទឹកជារៀងរាល់ថ្ងៃ។ មួយឆ្នាំក្រោយមក ប៉ុន្តែមិនឃើញសញ្ញានៃជីវិតដុះ គ្មានការលូតលាស់ គ្មានពន្លកអីសោះ។ ឆ្នាំទីពីរ ទីបី និងទីបួន គឺដូចគ្នានឹងឆ្នាំទីមួយដែរ។ ការអត់ធ្មត់ និងជំនឿរបស់គាត់ចំពោះដើមឫស្សីនេះ បានរសាត់ទៅ គឺគ្មានសង្ឃឹមទេ។ ប៉ុន្តែ...
កាលពីសម័យបុរាណ មានមនុស្សជាច្រើនចូលចិត្តបង្វឹកសត្វស្ទាំងឱ្យចេះចាប់សត្វស្លាបផ្សេងៗយកមកធ្វើអាហារ។ ក្រួច គឺជាសត្វមួយប្រភេទដែលត្រូវប៉ាន់ជាងគេបំផុតរបស់សត្វស្ទាំង។ មានបុរសម្នាក់ ទើបតែចាប់ផ្តើមរៀនបង្វឹកសត្វស្ទាំងបានមួយរយៈ។ ថ្ងៃមួយ គេយកសំណាញ់មកដាក់ចាំទាក់សត្វផ្សេងៗ ហើយក្រួចមួយក្បាលក៏ជាប់ក្នុងសំណាញ់របស់គេនោះទៅ។ បុរសនោះរីករាយជាខ្លាំង ហើយនៅក្នុងខណៈពេលដែលគេកំពុងតែគិតថា តើគួរយកក្រួចនេះទៅធ្វើម្ហូបអីនោះ ក្រួចក៏ស្រែកអង្វរឱ្យបុរសនោះទុកជីវិតដល់ខ្លួន… រឿង លា និង ឆ្កែ “ឱ!...
ក្អែកប្រាប់ទៅកុកថា៖ ខ្ញុំត្រូវទៅហើយ ខ្ញុំនៅទីនេះមិនកើតទៀតទេ! កុកក៏សួរទៅក្អែកថា៖ មានរឿងអី? ក្អែកឆ្លើយ៖ នៅទីនេះ គ្រប់គ្នាមិនចូលចិត្តខ្ញុំទេ ព្រោះសំឡេងខ្ញុំមិនពីរោះ។ កុកតបវិញថា៖ ចុះបងក្អែកឯង ទៅកន្លែងផ្សេង គេនៅស្វាគមន៍បងដែរទេ? នេះហើយជាគោលការណ៍សត្វក្អែក បើមិនជាមនុស្សម្នាក់គ្មានសមត្ថភាព ប្តូរកន្លែងធ្វើការណា ក៏មិនខុសគ្នាដែរ។...
នៅក្រុងពារាណសី មានអ្នកជ្រលក់ម្នាក់ឈ្មោះកប៌ូរបដកៈ ។ អ្នកជ្រលក់នោះអង្គុយនិយាយលេងជាមួយប្រពន្ធក្មេងស្រស់ប្រិមប្រិយកំពុងពេញពាល ដោយក្ដីស្នេហ៍ស្នាលអស់កាលយូរ ហើយដេកប្រកៀកប្រឱបគ្នាលន់លក់ស៊ប់មិនដឹងខ្លួន ។ កាលនោះ មានចោរម្នាក់ចូលមកលបលួចទ្រព្យក្នុងផ្ទះអ្នកជ្រលក់នោះ ។ នៅក្នុងទីលានផ្ទះនោះ គេមានចងលាមួយទុក មានឆ្កែមួយចូលទៅដេកជាមួយលានោះដែរ លាក៏និយាយទៅកាន់ឆ្កែថា៖ ហៃសម្លាញ់! មុខការនេះជាកិច្ចធុរៈឯងហើយ ហេតុអ្វីក៏ឯងមិនព្រុសឲ្យឮខ្លាំងឡើងឲ្យម្ចាស់យើងភ្ញាក់?...
មានឆ្កែព្រៃមួយក្បាលដែលជាឆ្កែលោភលន់បំផុត បានស៊ីអ្វីក៏វាមិនចេះគ្រប់គ្រាន់ដែរ។ ថ្ងៃមួយ វាខំរិះរកមធ្យោបាយយ៉ាងណាដើម្បីឲ្យខ្លួនអាចស៊ីចៀមបានច្រើនជាទីបំផុត ទើបវាមកសំងំចាំឃ្លាំមើលចៀមមួយហ្វូងដែលមានទាំងមនុស្សទាំងឆ្កែនៅចាំឃ្វាលជាមួយគ្នា។ ឆ្កែព្រៃក៏បាននឹកឃើញផែនការដ៏ល្អមួយ គឺបន្លំខ្លួនធ្វើជាអ្នកឃ្វាលចៀម ដើម្បីបញ្ឆោតចៀមទាំងនោះយកមកស៊ីដល់ល្អាងរបស់ខ្លួនតែម្តង។គិតរួចហើយ វាក៏ទៅរកសម្លៀកបំពាក់មកស្លៀក រកខ្សៀមកបៀម និងរកឈើច្រត់មកកាន់ ហើយរង់ចាំឲ្យអ្នកឃ្វាលចៀម និងឆ្កែដេកលក់ នៅសល់តែពួកចៀមដើរស៊ីស្មៅដោយខ្លួនឯង ទើបវាចាប់ផ្តើមអនុវត្តតាមផែនការរបស់ខ្លួន។ ឆ្កែព្រៃ ស្រែហៅចៀមឲ្យដើរមករកខ្លួន...
នៅក្នុងព្រៃកា្រស់មួយ មានខ្លាឃ្មុំមួយដ៏ធំមួយក្បាល ពូកែអួតខ្លួនជាសត្វមានគុណធម៌ជាខ្លាំង ឲ្យតែបានជួបនឹងសត្វណា វាក៏តែងតែអួតអាងពីសន្តានចិត្តសប្បុរសរបស់ខ្លួនជាប្រចាំ។ ថ្ងៃមួយ ខ្លាឃ្មុំក៏បានជួបនឹងឆ្កែព្រៃមួយក្បាល ដែលល្បីឈ្មោះថាជាឆ្កែដ៏កាចសាហាវផុតលេខ។ វាក៏ពោលទៅកាន់ឆ្កែថា “សម្លាញ់អ្ហើយ! ឯងគួរតែឈប់ប្រព្រឹត្តអំពើកាចឃោរឃៅជាមួយនឹងសត្វតូចតាចទៀតទៅ!… ឯងគួរតែយកគំរូតាមខ្ញុំខ្លះហើយ… មើលនែ៎! ថ្វីត្បិតតែខ្ញុំមានរូបរាងធំសម្បើមយ៉ាងណា ក៏ខ្ញុំនៅតែមានធម៌មេត្តាចំពោះសត្វតូចតាចទាំងនោះផងដែរ!” រឿង តោ...