June 20, 2025

រឿងខ្លី

រឿង តោ និងកណ្តុរ ផ្តល់គំនិតដល់អ្នកដឹកនាំអំពីរឿងដែល “មិនសមនឹងតម្លៃ” ដោយតំណាលថា៖ មានកណ្ដុរមួយបានអួតប្រាប់មិត្តភក្ដិថា “ខ្ញុំអាចបង្រ្កាបតោបាន” ទើបនាំហ្វូងកណ្ដុរទៅរកតោក្នុងព្រៃ។ ពេលជួបតោ កណ្ដុរក៏ស្រែកថា “នែ! ហ៊ានប្រយុទ្ធជាមួយខ្ញុំទេ?” តោឮដូច្នេះ ក៏ដើរចេញទៅ រួចកណ្ដុរក៏សួរទៀតថា “ខ្លាចខ្ញុំឫ?”...
អ្នកប្រាជ្ញ គួរធ្វើល្ងង់ក្នុងកាលខ្លះ ដើម្បីសន្តិភាព។ កាលកន្លងមកជាយូវអង្វែង មានកូនបក្សីបី គឺ កូនក្ងោក កូនសាលិកា កូនកុក នៅអាស្រ័យក្នុងសំបុកលើមែកព្រឹក្សាជិតៗគ្នា។ គ្រានោះ មានព្រានព្រៃបីនាក់ មានមុខរបបចិញ្ចឹមជីវិតដោយការប្រម័ញ្ចសត្វ មុននឹងត្រលប់មកកាន់ផ្ទះរបស់ខ្លួន ព្រានព្រៃទាំងបីនាក់ប្រទះឃើញកូនបក្សីទាំងបីក៏ចាប់យកមួយៗម្នាក់មកចិញ្ចឹម។ រឿង លា...
មាន​ភិក្ខុ​មួយ​អង្គ​គង់​នៅ​វត្ត មាន​កូន​សិស្ស​តែ​ម្នាក់​ឈ្មោះ​អា​ផ្លូញ ។ អា​ផ្លូញ​ខិល​ណាស់ គ្រូ​ល្ងង់​ណាស់ ឆោត​ច្រើន គ្មាន​ឧបាសក​ណា​រាប់​អាន​យក​ចង្ហាន់​ស្លា​បារី ទៅ​ប្រគេន​ឬ​និមន្ដ​ឆាន់​ផ្ទះ​ដល់​ម្ដង​ឡើយ លោក​នោះ​ក្រ​លំបាក​ពន់​ពេក​តែ​លោក​មាន​ដំរី​មួយ ។ ថ្ងៃ​មួយ​លោក​ នោះ​ពិចារណា​ថា “សព្វ​ថ្ងៃ​នេះ​គ្មាន​ឧបាសក ឧបាសិកា​គេ​ប្រគេន​វត្ថុ​អ្វី​ឆាន់​សោះ ហើយ​ដូច្នេះ​គួរ​អញ​ទិញ​វត្ថុ​ផ្សេងៗ​យក​មក​ទុក​ឆាន់​កុំ​ឲ្យ​លំបាក” ។ គិត​ដូច្នោះ​ហើយ​ក៏​ប្រាប់​កូន​សិស្ស​ថា...
រឿង លា និង ឆ្កែ ជារឿងមួយដែលដកស្រង់ពីល្បើកឡាហ្វុងតែន (Les Fables de Jean de La Fontaine) ប្រែ​ពី​ភាសា​បារាំង​ ដោយលោក ផេង ជ្រីវ (ទស្សនាវដ្តី​កម្ពុជសុរិយា...
សម័យថ្ងៃមួយ ពពួកសត្វកណ្តុរបាននាំគ្នាបើកអង្គប្រជុំមួយដើម្បីរកវិធីទប់ទល់នឹងសត្រូវស៊ូពូជរបស់គេ គឺសត្វឆ្មា។ កណ្ដុរមួយនិយាយអញ្ចេះកណ្ដុរមួយនិយាយអញ្ចុះ មិនមានមតិស្របគ្នាសោះ តែពេលនោះក៏មានកណ្ដុរមួយក្នុងចំណោមនោះចេញមកនិយាយថា÷ ខ្ញុំមានដំណោះស្រាយដ៏ពិសេសមួយ។ អ្នកទាំងអស់គ្នាប្រាកដជាយល់ស្របនឹងខ្ញុំ។ សត្រូវរបស់យើងមករកចាប់យើងដោយមិនឱ្យយើងដឹងជាមុនឡើយ ដូច្នេះបើសិនជាយើងទទួលបានសញ្ញាមុនពេលដែលវាមកដល់ យើងប្រាកដជាគេចខ្លួនបានដោយសុវត្ថិភាព។ ដំណោះស្រារបស់ខ្ញុំ គឺថាត្រូវយកកណ្ដឹងមួយចងនឹងខ្សែហើយយកទៅពាក់នឹងកវាទៅ។ អីចឹងយើងប្រាកដជាអាចដឹងថា វានៅឯណាហើយបើវាមកជិត យើងប្រាកដជាអាចគេចខ្លួនបានទាន់ពេល។ មានសំឡេងទះជើងបានឮឡើងយ៉ាងកងរំពង...
មាន​បុរស​កំសត់​ទុគ៌ត​ម្នាក់ រក​ស៊ី​កាប់​ឧស​លក់ ។ ថ្ងៃ​មួយ​កំពុង​តែ​លី​ឧស​មួយ​បាច់ ទាំង​មែក​ទាំង​ស្លឹក​យ៉ាង​ធ្ងន់ ខ្លួន​ក៏​ចាស់ ថ្ងូរ​ផង ដើរ​ផង ខ្នង​កោង ៗ ក្បាល​ងក់ ៗ លើក​ជើង​បោះ​ជំហាន​ស្ទើរ​មិន​រួច គាត់​ខំ​ប្រឹង​ទៅ​ឲ្យ​ដល់​ខ្ទម​កន្រ្ទួច​រុំ​សុទ្ធ​តែ​ផ្សែង​ភ្លើង ។ ដោយ​នឿយ​ព្រួយ​ពេក អស់​កម្លាំង​ស្ទើរ​ដក​ដង្ហើម​មិន​ដល់​គ្នា...