ជាទូទៅ អ្នកគ្រប់គ្រងទាំងអស់ សុទ្ធតែពាក់ព័ន្ធទៅនឹងការធ្វើសេចក្តីសម្រេចចិត្ត។ ប៉ុន្តែការធ្វើសេចក្តីសម្រេចចិត្តទាំងនោះ មានទម្រង់ និងប្រភេទផ្សេងៗគ្នា ដែលគេអាចចែកចេញជា ២ ផ្នែក៖ ការសម្រេចចិត្តតាមកម្មវិធីកំណត់ទុកមុន វាគឺជាប្រភេទនៃការធ្វើសម្រេចចិត្តផ្អែកតាមរចនាសម្ព័ន្ធដែលបានកំណត់ទុកជាមុន ឬការសម្រេចចិត្តតាមសកម្មភាពដែលកើតឡើងជាដដែលៗក្នុងដំណើរប្រតិបត្តិការរបស់ស្ថាប័ន។ ឧទាហរណ៍ ដូចជានីតិវិធីនៃការទិញសម្ភារៈផ្គត់ផ្គង់ ស្តង់ដារប្រើប្រាស់វត្ថុធាតុដើមក្នុងផលិតកម្ម កម្មវិធីសិក្សាតាមឆមាស ឬឆ្នាំ...