June 20, 2025

ការធ្វើសេចក្តីសម្រេចជាក្រុម

បច្ចុប្បន្ន ការធ្វើសេចក្តីសម្រេចចិត្តជាក្រុមនៅក្នុងស្ថាប័ន បានកើតឡើងជាញឹកញាប់ ជាជាងការធ្វើសេចក្តីសម្រេចចិត្តជាបុគ្គល។ ឧទាហរណ៍ ដូចជាការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល គណៈកម្មការនាយក ក្រុមការងារយុទ្ធសាស្ត្រម៉ាឃីតធីង ក្រុមការងារផែនការផលិតផលិតផល ។ល។ អ្នកគ្រប់គ្រង ជាទូទៅអាចជ្រើសរើសការសម្រេចចិត្តជាក្រុម ឬជាបុគ្គលទៅតាមស្ថានភាពជាក់ស្តែងនៃការងារនីមួយៗ។ ទោះជាយ៉ាងណាក៏ដោយ ការស្វែងយល់ពីទម្រង់ខុសៗគ្នាពីគុណសម្បត្តិ និងគុណវិប្បត្តិនៃការសម្រេចចិត្តជាក្រុម មានសារៈសំខាន់សម្រាប់អ្នកគ្រប់គ្រង។...