តើអ្វីទៅជាការលើកទឹកចិត្ត (Motivation)?

មិនថាមនុស្សឆ្លាត ឬមនុស្សមិនសូវឆ្លាតនោះទេ គឺសុទ្ធតែត្រូវការការលើកទឹកចិត្តទំាងក្នុងក្របខណ្ឌ័បំពេញការងារ ក៍ដូចជាក្នុងជីវិតឯកជន។ ពាក់ព័ន្ឋនឹងផ្នែកអាជីព ការលើកទឹកចិត្តជាកត្តាដ៍សំខាន់មួយដែលជួយឲ្យការដឹកនាំ និងការអនុវត្តន៍ការងារទទួលបានជោគជ័យ។ លើសពិនេះទៅទៀត ការលើកទឹកចិត្ត ក៍អាចជម្រុញឲ្យបុគ្គលិកមានឆន្ទៈបំពេញការងារប្រកបដោយការផ្ដួចផ្ដើម ការទទួលខុសត្រូវ និងការតស៊ូ ដើម្បីសម្រេចបាននូវលទ្ធផលតាមគោលដៅដែលបានគ្រោងទុក។ បើមាន និងគ្នានការលើកទឹកចិត្ត តើមានផលប៉ះពាល់អ្វីខ្លះ? បើមានការលើកទឹកចិត្ត នោះបុគ្គលិកនឹង៖ លះបង់ខ្ពស់ទាំងកម្លាំងកាយ កម្លាំងចិត្តនិងពេលវេលា ដើម្បីឲ្យសម្រេចលទ្ធផលការងារ។ មានការសហការល្អនិងខិតខំប្រឹងប្រែងចូលរួមដោះស្រាយរាល់កិច្ចការលំបាកនិងបញ្ហានានា។ យកចិត្តទុកដាក់បំពេញការងាររបស់ក្រុមក៏ដូចជាការងាររបស់ខ្លួន។ យល់ព្រមទទួលរាល់ភារកិច្ច និងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ …។ តែបើខ្វះការលើកទឹកចិត្តវិញនោះនិងធ្វើឲ្យបុគ្គលិក៖ ស្ពឹកស្រពន់និងព្រងើយកន្តើយក្នុងការបំពេញការងារ។ មិនជួយដោះស្រាយរាល់ការលំបាកនានា។ មិនចង់ទទួលយកការងារ រអ៊ូរទាំនៅពេលបំពេញការងារ។ … Read More

ភាពជាអ្នកដឹកនាំសំខាន់ៗ ៥ប្រភេទ​ ដែលអ្នកគួរសិក្សាស្វែងយល់

ភាពជាអ្នកដឹកនាំត្រូវបានគេផ្តល់និយមន័យផ្សេងៗជាច្រើន ក៍ដូចជាត្រូវបានចាត់ជាច្រើនប្រភេទផ្សេងៗគ្នាផងដែរ។ យ៉ាងណាមិញ យើងសូមលើកយកការដឹកនាំចំនួន ៥បែប រួមជាមួយនឹងគុណសម្បត្តិ និងគុណវិបត្តិខ្លីៗមកចែកជូនមិត្តអ្នកអានដូចខាងក្រុម៖ ១.​ ការដឹកនាំបែបសេរី Laissez Faire តើអ្វីទៅជាលក្ខណៈដឹកនាំបែប Laissez Faire? អ្នកដឹកនាំជាអ្នកគណអធិបតី និងជាអ្នកដាក់រាល់កិច្ចការគ្រប់យ៉ាងឲ្យបុគ្គលិកសមាជិកសមាជិកា រាល់ការសម្រេចចិត្តធ្វើឡើងដោយបុគ្គលិកក្នុងអង្គភាពទាំងមូល។ តើការដឹកនាំប្រភេទនេះបានផ្តល់គុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ? គុណសម្បត្តិ៖ អ្នកដឹកនាំបានអនុញ្ញតិឲ្យបុគ្គលិក សមាជិកសមាជិកាសម្រេចចិត្តដោយខ្លួនឯង និងធ្វើការអភិវឌ្ឍន៍ជំនាញ និងសមត្ថភាពរបស់ខ្លួន។ គុណវិបត្តិ៖ ធ្វើឲ្យបុគ្គលិកមានភាពម្ចាស់ការលើខ្លួនឯងខ្លាំងពេក ពេលខ្លះរាល់កិច្ចការមួយចំនួនមិនបានសម្រេចទាន់ពេល និងខ្លះទៀតការងារមួយចំនួនមិនត្រូវស្តង់ដារបស់អង្គភាព។ ២. ការដឹកនាំបែប … Read More

អ្នកដឹកនាំ​ ចេះរកមនុស្សពូកែឲ្យនៅក្បែរខ្លួន និងគាំទ្រខ្លួន

ធ្វើជាមេដឹកនាំម្នាក់ មិនមែនជារឿងដែលងាយស្រួលនោះទេ ព្រោះធ្វើជាមេដឹកនាំ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់នៅគ្រប់ដំណាក់កាលនៃការសម្រេចចិត្ត មាន​ទំនួលខុសត្រូវខ្ពស់ ដែលពេលខ្លះ គឺខ្ពស់ហួសពីសមត្ថភាពទៀតផង ដែលនេះទំនងជា​មូលហេតុដែលមេដឹកនាំ ត្រូវតែចេះចែករំលែកកិច្ចការ និងការទទួលខុសត្រូវមួយចំនួន ទៅឲ្យអ្នក​នៅក្រោមបង្គាប់ ឬត្រូវចេះស្វែងរកមនុស្សពូកែ មកធ្វើជាជំនួយ និងគាំទ្រខ្លួន។ យ៉ាងណាមិញ ការសម្រេចចិត្ត គឺជារឿងដែលសំខាន់ខ្លាំងណាស់សម្រាប់មេដឹកនាំ។ នៅបារាំង​គេមានពាក្យ​មួយឃ្លាដែលមានន័យថា «បើអ្នកមានជំនាញឯកទេសខាងអ្វីមួយ ឬស្ដិតក្នុងតួនា​ទីអ្វី​មួយ នោះ​ការ​សម្រេច​ចិត្ដ និង​ការ​វិនិច្ឆ័យរបស់អ្នក គឺអាចមើលឃើញបានតែមួ​យទិដ្ឋភាព​តែ​ប៉ុណ្ណោះ។»

ចម្លើយ ៣ សំខាន់ៗ អំពីភាពជាអ្នកដឹកនាំ ពីលោក John C. Maxwell

តាមរយៈ​បទពិសោធន៍​របស់​លោក​ John C. Maxwell ក្នុង​ភាព​ជា​អ្នកដឹកនាំ​អស់​ជាង​៤០​ឆ្នាំ​មក​នេះ ពួក​យើង​អាច​ទទួល​បាន​នូវ​ចំណេះដឹង​ជាច្រើន និងគួរឲ្យស្ងប់ស្ងែង។ ខាងក្រោមនេះ គឺជាចម្លើយ​ចំនួន​ ៣​សំខាន់ៗ​ ដែលដកស្រង់ចេញ​ពី​បទសម្ភាសន៍​មួយ​រវាង​លោក John C. Maxwell និង​ទស្សនាវដ្ដី TwoTen​ ស្តីអំពីភាពជាអ្នកដឹកនាំ៖ ១) សំណួរ៖ លោក​បាន​បូជា​ជីវិត​របស់​លោក​ ដើម្បី​ប្រាស្រ័យ​ទាក់ទង​ និង​បង្រៀន​នូវ​គោលការណ៍​ភាព​ជា​អ្នកដឹកនាំ។ វប្បធម៌​ និង​ស្ថានការណ៍​ការងារ​បាន​ផ្លាស់ប្ដូរ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​អស់​រយៈកាល​ជាង​៤០​ឆ្នាំ​មក​ហើយ។ ដូច្នេះ​ តើ​វិធីសាស្ត្រ​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​បាន​ផ្លាស់ប្ដូរ​ដែរ​ឬ​ទេ ? ហើយបើ​ដូច្នេះ តើ​វា​ផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច​ខ្លះ?  ចម្លើយ៖ វិធីសាស្ត្រ​ពិត​ជា​មាន​ការ​ផ្លាស់ប្ដូរ​ទៅ​តាម​នោះ​ដែរ។ កាល​ពី​ច្រើនឆ្នាំ​កន្លង​ទៅ ភាព​សំខាន់​បាន​ផ្ដោត​ទៅលើ​របៀប​គ្រប់គ្រង។ ប៉ុន្តែ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០​ និង​១៩៨០ … Read More

ដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់បុគ្គលិក

ដើម្បីអាចរៀបចំតារាងការងារត្រូវតាមកម្លាំង និងសមត្ថភាពរបស់បុគ្គលិក

ភាពឆ្លាតវៃ ទាំង៨ ដោយ ហ្គាដណ័រ ឬ Gardner’s Theory of Multiple Intelligences

លោក ហ្កាដណ័រ បានលើកឡើងថា មនុស្សយើងមានសារជាតិនៃភាពឆ្លាតវៃក្នុងការប្រឈមមុខនៅក្នុងលោកយើងនេះ

ការអភិវឌ្ឈធនធានដ៍មានតម្លៃបំផុតរបស់អ្នកដឹកនាំធនធានមនុស្ស

មនុស្សដែលមានឥទ្ធិពលធ្វើឲ្យអ្នកដទៃ ឬអ្នកដើរតាម គឺត្រឹមតែជាអ្នកដឹកនាំដែលមានដែនកំណត់ម្នាក់ប៉ុណ្ណោះ។ មនុស្សដែលមានឥទ្ធិពលចំពោះអ្នកដទៃ ហើយដឹកនាំអ្នកដទៃទើបជាអ្នកដឹកនាំដែលគ្មានដែនកំណត់។ អ៊ែនឌ្រូ កានេហ្ស៊ី (Andrew Carnegie) និយាយថា “មនុស្សដែលចង់បានអ្វីគ្រប់យ៉ាង ឬចង់ទទួលបានការលើកតម្កើងក្នុងរឿងដែលខ្លួនបានធ្វើ នឹងគ្មានផ្លូវជាអ្នកដឹកនាំឆ្នើមឡើយ។ អត្ថបទនេះ និយាយផ្តោតសំខាន់ទៅលើ “ការអភិវឌ្ឍមនុស្ស” ដើម្បីធ្វើឲ្យក្តីស្រមៃចង់ធ្វើជាអ្នកដឹកនាំក្លាយជាការពិត។ ខ្លឹមសារគឺថា អ្នកកាន់តែអភិវឌ្ឍមនុស្សបានច្រើនប៉ុនណា ការស្រមៃរបស់អ្នកក៏កាន់តែពង្រីកព្រំដែនបានធំទូលាយប៉ុណ្ណោះដែរ។ មនុស្សដែលត្រូវគេដាក់ឲ្យនៅក្នុងតំណែងអ្នកដឹកនាំ តែខំព្យាយាមធ្វើអ្វីគ្រប់យ៉ាងតែម្នាក់ឯង ថ្ងៃណាមួយនឹងជួបមេរៀន ដូចក្នុងរឿងមួយដែល ជាងរៀបឥដ្ឋដែលខំជញ្ជូនឥដ្ឋ ៥០០ ផោនដ៍ពីដំបូលអាគារជាន់ទី៤ ចុះមកជាន់ផ្ទាល់ដីដូច្នោះដែរ។ ជាងម្នាក់នោះរៀបរាប់រឿងដែលកើតឡើងក្នុងលិខិតទទួលប្រាក់ធានាថា “ការជញ្ជូនឥដ្ឋចុះមកដោយដៃចំណាយពេលយូរពេក … Read More

ការសម្រេចចិត្ត

នៅក្នុងជីវិតប្រចាំថ្ងៃ គ្រប់វិនាទី សុទ្ធសឹងតម្រូវឲ្យយើងធ្វើ “ការសម្រេចចិត្ត”។ ការសម្រេចចិត្តមានទាំងតូច ទាំងធំ ទាំងសាមញ្ញដូចជា ព្រឹកឡើងនាឡិការោទិ៍ភ្លាម យើងត្រូវធ្វើការសម្រេចចិត្តថាគួរងើបភ្លាម ឬចុចបិទនាឡិកាហើយគេងបន្តទៀត ឬងើបមកឃើញមេឃខ្មៅងងឺត យើងត្រូវសម្រេចចិត្តថាគួរទៅហាត់ប្រាណឬក៏អត់… ហើយមានការសម្រេចចិត្តបន្តបន្ទាប់ទៀតដូចជាគួររៀនបន្ត ឬបេាះបង់ការសិក្សាហើយរកការងារធ្វើ គួរធ្វើជំនួញ ឬគួរវិនិយោគ រហូតដល់ការសម្រេចចិត្តដែលប៉ះពាល់ដល់អាយុជីវិត ដូចជាពេលមានបញ្ហាសុខភាពធ្ងន់ធ្ងរអ្វីមួយ គួរទៅមន្ទីរពេទ្យណា គួរវះឬមិនគួរវះ ជាដើម ។ល។ ពេលខ្លះ យើងរវល់នឹងការងារ ឬសប្បាយនឹងមិត្តភក្តិ ភ្លេចឪពុកម្តាយនៅផ្ទះ រហូតដល់គាត់ធ្លាក់ខ្លួនឈឺ ហើយលាចាកលោក ទើបយើងមានវិប្បដិសារី។ ទាំងនេះសុទ្ធតែកើតចេញពីការសម្រេចរបស់យើងម្នាក់ៗ។ … Read More

តើអ្វីទៅភាពជាអ្នកដឹកនាំ?

ភាពជាអ្នកដឹកនាំ អាចត្រូវបានគេពន្យល់ និងឲ្យនិយមន័យជាច្រើនផ្សេងៗគ្នា។ ថ្ងៃនេះ យើងសូមលើកយកនិយមន័យមួយចំនួនរបស់ភាពជាអ្នកដឹកនាំមកជូនលោកអ្នកដូចខាងក្រោម៖ ភាពជាអ្នកដឹកនាំ គឺជាការដាក់បញ្ចូលគ្នារវាងការបញ្ចុះបញ្ចូល និងចំណង់ ដែលលទ្ឋផលកើតចេញមកពីមនុស្សធ្វើកិច្ចការ ឬពួកគេអាចមិនធ្វើកិច្ចការនោះ។ ភាពជាអ្នកដឹកនាំ គឺជាឥទ្ឋិពលរបស់អន្តរបុគ្គល ដឹកនាំ និងសម្រេចគោលដៅតាមរយៈការប្រាស្រ័យទាក់ទង។ ការប្រាស្រ័យទាក់ទង សំដៅទៅលើការបញ្ជូន និងទទួលសារទាំងឡាយ។ យោងតាមនិយមន័យនេះ អ្នកដឹកនាំម្នាក់អាចបញ្ឈប់ភាពចង្អៀតចង្អល់ ហើយផ្តល់នូវពាក្យពេជន៍លោកទឹកចិត្ត អំពីការកើនឡើងចំនួននៃទស្សនៈរបស់គេ សម្រាប់អ្នកដឹកនាំដ៍មានឥទ្ឋិពលទាំងឡាយ។ លោក Nortouse (២០០៤) បានកំណត់អត្តសញ្ញាណ៤យ៉ាងរបស់ភាពជាអ្នកដឹកនាំ៖ ភាពជាអ្នកដឹកនាំ គឺជាដំណើរការ។ ភាពជាអ្នកដឹកនាំ ទាក់ទងនឹងឥទ្ឋិពល។ … Read More

មូលដ្ឋានគ្រឹះនៃការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ…!!!

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗ ក្នុងការស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ៖ តើការគ្រប់គ្រងត្រូវធ្វើអ្វី? តើអ្វីជាមុខងារនៃការគ្រប់គ្រង? ការគ្រប់គ្រង ឬការចាត់ចែង គឺជាការសំរេចកិច្ចការ ដោយផ្អែក ទៅលើមនុស្ស និងធ្វើការជាមួយមនុស្ស៖   ការធ្វើផែនការ ការចាត់ចែង ការដឹកនាំ ការត្រួតពិនិត្យ   ការសំរេចផែនការ ដោយផ្អែកទៅលើមនុស្សមាន៖ អ្នកគ្រប់គ្រងត្រូវមានលិទ្ធភាពដឹកនាំ និងជំរុញទឹកចិត្តមនុស្សរបស់ពួកគេ អ្នកគ្រប់គ្រងត្រូវ មានលិទ្ធភាពចងក្រងជាក្រុមដោយមានទិសដៅ និងគោលដៅរួម និយាយរួម អ្នកគ្រប់គ្រងត្រូវមានលិទ្ធភាពប្រើប្រាស់ធនធាន ដែលមានតម្លៃរបស់ក្រុម ឧទាហរណ៏ ដូចជាធនធានមនុស្ស ដោយមានលក្ខណៈពេញចិត្តគ្នាទៅវិញទៅមក។ … Read More

តើអ្វីទៅជា​ច្បាប់​ Pareto​ 80/20 ​?

​ពាក់ព័ន្ធ​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​​​ ​លទ្ធផល​ការងារ​ ឬ​លទ្ធផល​នៅ​ក្នុង​កិច្ចការ​គ្រួសារ​ ឬ​លទ្ធផល​នៃ​ការ​បំពេញ​ការងារ​សម្រាប់​ខ្លួន​ឯង​ ប្រមាណ​ ៨០%​ កើត​ចេញ​ពី​សកម្មភាព​ប្រមាណ​តែ​ ២០% របស់​អ្នក​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ​ពាក់ព័ន្ធ​នឹង​​​រូបមន្ត​ គឺ​អ្នក​ប្រើ​បាន​ទាំង​នៅ​ក្នុង​ការងារ ជីវិត និង​ក្នុង​កិច្ចការ​អាជីវកម្មប្រចាំ​ថ្ងៃ​។ ច្បាប់​ Pareto គឺ​កើត​ចេញ​​ពី​គោលការណ៍​ដែល​ផ្ដល់​យោបល់​បង្កើត​ឡើង​ដោយ​អ្នក​ឯកទេស​ផ្នែក​គ្រប់គ្រង ​លោក​ Joseph M. Juran។ ​វា​បង្កើត​ឡើង​បន្ទាប់​ពី​សេដ្ឋ​វិទូ​អ៊ីតាលី​ លោក​ Vilfredo Pareto ​បាន​សង្កេត​ឃើញ​ថា​ ​ប្រាក់​ចំណូល​សរុប​ ៨០%​ របស់​អ៊ីតាលី​​ គឺ​មាន​តែ​ប្រជាជន​ប្រមាណ​ ២០% … Read More

ទម្លាប់ ចំនួន៥ ដែលជួយឲ្យអ្នកក្លាយទៅជាអ្នកទំនាក់ទំនងដ៏ល្អម្នាក់

ការជោគជ័យក្នុងជីវិត ការងារ ឬជំនួញកើតឡើងបានដោយសារការពូកែទំនាក់ទំនងទៅកាន់អ្នកដទៃ។

តើអ្វីជាទ្រឹស្តីម៉ាស្លូវ (Maslow’s hierarchy of needs)?

ទ្រឹស្តីម៉ាស្លូវ ឬ Maslow Theory គឺជាទ្រឹស្តីដែលអធិប្បាយអំពីតម្រូវការចាំបាច់របស់មនុស្សតាំងពី ចាប់កំណើតរហូតដល់បាត់បង់ជីវិត។