ការកំណត់គោលដៅ និងឥរិយាបថប្រកបដោយអភិសមាចារ

ទោះបីជាស្ថាប័នជាច្រើនប្រើប្រាស់គោលដៅដើម្បីណែនាំ និងលើកទឹកចិត្តបុគ្គលិកក៏ដោយ ក៏គោលដៅទាំងនោះអាចបង្កើតបញ្ហាមួយចំនួនដែលមិននឹកស្មានដល់។

ការសិក្សាមួយបានរកឃើញថា មនុស្សដែលមិនសម្រេចបាននូវគោលដៅដែលបានកំណត់ គឺទំនងជាចូលរួមក្នុងឥរិយាបថមិនប្រកបដោយអភិសមាចារ ទោះបីជាពួកគេមាន ឬមិនមានការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចដើម្បីធ្វើដូច្នេះក៏ដោយ។ អ្នកស្រាវជ្រាវបានសន្និដ្ឋានថា “ការកំណត់គោលដៅ អាចនាំឱ្យមានឥរិយាបថមិនប្រកបដោយអភិសមាចារ។”

ឧទាហរណ៍នៃឥរិយាបថបែបនេះមានច្រើន—ចាប់ពីក្រុមហ៊ុនដឹកជញ្ជូនផលិតផលដែលមិនទាន់សម្រេច (មិនទាន់ផលិតបានល្អ) ដើម្បីសម្រេចបាននូវគោលដៅលក់ ឬ “ការគ្រប់គ្រងប្រាក់ចំណូល” ដើម្បីបំពេញតាមការរំពឹងទុករបស់អ្នកវិភាគហិរញ្ញវត្ថុ រហូតដល់សាលារៀនដែលមិនរាប់បញ្ចូលក្រុមសិស្សមួយចំនួននៅពេលរាយការណ៍ពីពិន្ទុតេស្តស្តង់ដា ដើម្បីធ្វើឱ្យអត្រា “ជាប់” របស់ពួកគេមើលទៅមានភាពល្អប្រសើរ។


សូមណែនាំសៀវភៅ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន (១២ មេរៀន ដើម្បីឈានទៅរកភាពជោគជ័យរបស់ស្ថាប័ន)

សម្រាប់ការជាវ ឬព័ត៌មានបន្ថែម៖ ០៩៦ ២៧០ ៦៥៦៥ (តេលេក្រាម)

Leave a Reply

Your email address will not be published. Required fields are marked *