ប្រភេទបុគ្គលិកទាំង ៥ ដែលក្រុមហ៊ុនទើបបើកថ្មីចាំបាច់ត្រូវមាន

ភាពជោគជ័យរបស់ក្រុមហ៊ុនថ្មីមួយ ត្រូវផ្អែកលើគំនិតច្នៃប្រតិដ្ឋ ទិសដៅ និងយុទ្ធសាស្រ្តដែលពួកគេអាចអនុវត្ត ដើម្បីពង្រឹងនៅក្នុងទីផ្សារ។ ទោះជាយ៉ាងណា បុគ្គលិកដើរតួរសំខាន់ខ្លាំងណាស់ សម្រាប់ការរីកលូតលាស់ និងភាពជោគជ័យនៃអាជីវកម្ម ឬការចាប់ផ្ដើមអាជីវកម្មថ្មី។ ចំពោះហេតុផលនេះ អ្នកដែលជាម្ចាស់អាជីវកម្មថ្មី ត្រូវដឹងនិងយល់ពីការពិតនៃប្រភេទជាច្រើននៃបុគ្គលិកនៅលើទីផ្សារ ហើយខាងក្រោមនេះជាប្រភេទបុគ្គលិកទាំង ៥ ដែលអ្នកគួរមាននៅក្នុងក្រុមហ៊ុនរបស់អ្នកនៅក្នុងគោលបំណង ដើម្បីសម្រេចបាននូវភាពជោគជ័យជាច្រើនតាមដែលអាចធ្វើទៅបាន។

១. បុគ្គលិកដែលមានជំនាញច្រើន

ម្ចាស់ក្រុមហ៊ុនចាប់ផ្ដើមដំបូងត្រូវការក្រុមមួយដែលមានសមត្ថភាពដើម្បីបំពេញតួនាទីផ្សេងៗគ្នានៅក្នុងក្រុមហ៊ុនបាន។ បុគ្គលិកដែលអាចធ្វើកិច្ចការបានច្រើននឹងនាំអាជីវកម្មសម្រេចគោលដៅក្នុងការដោះស្រាយស្ថានភាពប្រភេទផ្សេងគ្នា និងដើម្បីធ្វើឱ្យបុគ្គលិកផ្សេងទៀតជឿថាវាគឺជាកន្លែងប្រកួតប្រជែងយ៉ាងខ្លាំងដើម្បីធ្វើការ។

២. បុគ្គលិកដែលតែងតែស្វែងរកចំណេះដឹង

មានបុគ្គលិកដែលមានចំណង់ចំណូលចិត្តអស្ចារ្យសម្រាប់ការងាររបស់ពួកគេ ហើយតែងតែចង់រៀនអ្វីដែលថ្មីៗជារៀងរាល់ថ្ងៃ។ មនុស្សដែលចង់ចេះចង់ដឹង តែងតែចូលរួមវគ្គសិក្សា និងការសិក្សាថ្មីៗបន្ថែមជានិច្ច។ ពួកគេគឺជាអ្នកសិក្សាពេញមួយជីវិត ដែលជម្រុញដោយការរួមបញ្ចូលគ្នានៃការចង់ដឹងចង់ឃើញ បំណងប្រាថ្នា និងវិជ្ជាជីវៈផ្ទាល់ខ្លួនគេ។

៣. បុគ្គលិកដែលមានភាពប្រកួតប្រជែងខ្លាំង

បុគ្គលិកដែលគាំទ្រយ៉ាងពេញលេញនូវការសម្រេចចិត្តរបស់ថ្នាក់លើ គឺទទួលបានអត្ថប្រយោជន៍សម្រាប់ភាពសុខដុមនៃក្រុមហ៊ុននេះ។ ប៉ុន្តែអ្នកក៏នៅតែត្រូវការគំនិតជំទាស់ ឬផ្ទុយដែលមានលក្ខណះដើម្បីកែលម្អដំណើរការធ្វើសេចក្តីសម្រេចនៅក្នុងក្រុមហ៊ុនពេលចាប់ផ្ដើមថ្មី។

៤. បុគ្គលិកដែលមានគំនិតសុទិដ្ឋិនិយម

ក្រុមហ៊ុនឬមុខជំនួញជារៀងរាល់ពេលចាប់ផ្ដើមនេះ តែងតែមានបទពិសោធបរាជ័យ សម្រាប់ការនេះពួកគេត្រូវការក្រុមមនុស្សដែលអាចប្រយុទ្ធរហូតដល់ទីបញ្ចប់ហើយមិនបោះបង់ចោលដាច់ខាត។ យើងកំពុងនិយាយអំពីសុទិដ្ឋិនិយមនេះ ជាមនុស្សដែលតែងតែបានរកឃើញស្រទាប់ប្រាក់នៅក្នុងស្ថានភាពអាក្រក់បំផុតមួយ។

៥. អ្នកផ្តល់ប្រឹក្សា

ជាទូទៅយើងបានជួលបុគ្គលិកដែលមិនមានបទពិសោធច្រើន ហើយវាអាចជាជំងឺ និងបង្កើនការចំណាយនៃការដំនើរការអាជីវកម្ម ប្រសិនបើយើងមិនមានកម្មវិធីត្រឹមត្រូវសម្រាប់រៀបចំបុគ្គលិកនេះ។ នៅក្នុងពេលនេះអ្នកណែនាំគឺដើរតួរយ៉ាងសំខាន់ ក្នុងការផ្តល់ព្រឹក្សាដល់អ្នក។ ម្នាក់នេះត្រូវចំណាយពេលនៃការថែទាំ ការបញ្ជូនចំណេះដឹង របស់គាត់ទាំងអស់ទៅកាន់បុគ្គលិកថ្មីរបស់ក្រុមហ៊ុនរបស់អ្នក។

ប្រភព៖ Lifehack


អត្ថបទទាក់ទង

ហេតុអ្វី ពេលណា និងរបៀបបង្កើតគោលនយោបាយក្រុមហ៊ុន

 

Leave a Reply

Your email address will not be published. Required fields are marked *