៤ Rights ដែលត្រូវបានបន្ថែមក្នុងការគ្រប់គ្រងសម័យថ្មី

កាលពីសម័យមុនៗ យើងតែងតែបានឮពាក្យថា​ “Put the Right Man on the Right Job” ដែលជាចំណុចពិសេសនៃការគ្រប់គ្រងដោយការស្វែងរកមនុស្សឲ្យត្រូវនឹងការងារ។ ​ប៉ុន្តែ​ក្នុងសម័យបច្ចុប្បន្ននេះ មានការបន្ថែម ៤ចំណុច សំខាន់ៗទៀតនៅក្នុងការគ្រប់គ្រង គឺ ៤ Rights ដែលមានសេចក្តីពន្យល់ដូចខាងក្រោម៖

១. Right Person

នៅក្នុងអង្គភាព ឬស្ថាប័ននីមួយៗ ត្រូវស្វែងរកបុគ្គលិកដែលមានគុណភាពឲ្យចូលបម្រើការងារ មានគុណសម្បត្តិល្អ ពូកែធ្វើការងារ ហើយនឹងមានទស្សនគតិវិជ្ជមានចំពោះអង្គភាព ឬស្ថាប័ន​ដែលខ្លួនកំពុងបម្រើការងារ។

២. Right Competency​

ស្វែងរកបុគ្គលិក ដែលមានចំណេះដឹង​ និងសមត្ថភាពគ្រប់គ្រាន់​ឲ្យចូលមកបម្រើការងារ ហើយនឹងមានការទទួលខុសត្រូវខ្ពស់ឲ្យស្របទៅនឹងទិសដៅរបស់អង្គភាព។

៣. Right Place

បុគ្គលទាំងអស់នោះ គឺត្រូវបានអង្គភាព ឬស្ថាប័នបញ្ជូនឲ្យទៅកន្លែង ដែលសមស្របទៅតាមចំណេះដឹង សមត្ថភាព និងជំនាញរបស់ខ្លួន (ដាក់មនុស្សឲ្យត្រូវតាមជំនាញ)។

៤. Right Thing

បុគ្គល ឬបុគ្គលិកទាំងនោះ បានបំពេញតួនាទី​របស់ខ្លួនតាមជំនាញ ហើយដោយមានការរៀបចំកាលវិភាគឲ្យបានច្បាស់លាស់​ក្នុងការបំពេញការងារ។


អត្ថបទទាក់ទង

៧ជំហ៊ានក្នុងការ​ដោះស្រាយ​បញ្ហាប្រកបដោយភាព​ឆ្លាត​វៃ

 

Leave a Reply

Your email address will not be published. Required fields are marked *