តើអ្វីការប្រឹក្សាយោបល់អំពីការអនុវត្តការងារ?

ការពិគ្រោះយោបល់ស្តីពីការអនុវត្តការងារ គឺជាការអនុវត្តមួយដែលវិវឌ្ឍចេញពីរបៀបរចនាការបង្រៀន។ វាត្រូវបានអនុវត្តដោយអ្នកពិគ្រោះយោបល់ដែលប្រើប្រាស់វិធីសាស្ត្រគិតគូរដំណើរការជាប្រព័ន្ឋ ដើម្បីដោះស្រាយបញ្ហាដំណើរការការអនុវត្តការងារនៅកន្លែងធ្វើការ។ ការប្រឹក្សាយោបល់ស្តីពីការអនុវត្តការងារបានទទួលស្គាល់ថា មានកត្តាបរិស្ថានដទៃផ្សេងៗទៀតដែលប៉ះពាល់ដល់ដំណើរការការអនុវត្តការងាររបស់មនុស្សម្នាក់។ ខណៈពេលដែលដំណោះស្រាយផ្សេងៗនៃការរចនាការបង្រៀន និងការអភិវឌ្ឍន៍នៃការបណ្តុះបណ្តាល ឬការសិក្សា ជួយកសាងចំណេះដឹង និងជំនាញ ហើយការប្រឹក្សាយោបល់លើការអនុវត្តការងារ មានវិធីសាស្រ្តគិតគូរជាប្រព័ន្ធច្រើនផ្សេងទៀត ដើម្បីស៊ើបអង្កេត និងកំណត់កត្តាបរិស្ថានដទៃផ្សេងៗទៀតដែលអាចបង្អាក់ដល់ដំណើរការការអនុវត្តការងាររបស់មនុស្សម្នាក់។ យើងអាចមើលឃើញថាការពិគ្រោះយោបល់ និងការបណ្តុះបណ្តាលការអនុវត្តការងារ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងអាស្រ័យគ្នាទៅវិញទៅមក។

យើងអាចនិយាយបានម៉្យាងទៀតថា ការប្រឹក្សាយោបល់លើការអនុវត្តការងារ គឺជាដំណើរការមួយដែលអតិថិជនក្នុង និងក្រៅជួលអ្នកពិគ្រោះយោបល់ ដើម្បីផ្តល់នូវវិធីសាស្រ្តដែលមានលក្ខណៈជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយដើម្បីកែលម្អការអនុវត្តកន្លែងការងារដើម្បីសម្រេចបាននូវគោលដៅអាជីវកម្ម។ យើងសូមធ្វើការពន្យល់ដូចខាងក្រោមនេះ៖

អង្គភាពជាច្រើនកំពុងប្រឈមនឹងបញ្ហានៃការប្រើប្រាស់សក្តានុពលមនុស្សដែលមិនមានប្រសិទ្ធភាព។ អង្គភាពមួយមានគោលដៅជាក់លាក់ និងមានកម្លាំងពលកម្មដើម្បីសម្រេចបាននូវគោលដៅនេះ។ ទោះជាយ៉ាងណាក៏ដោយអង្គភាពនេះ មិនអាចរៀបចំដំណើរការដើម្បីប្រើប្រាស់ជំនាញ និងសមត្ថភាពនៃកម្លាំងពលកម្មទាំងនេះ ដើម្បីសម្រេចបាននូវគោលដៅនេះទេ។ បន្ទាប់មកអ្នកពិគ្រោះយោបល់ផ្នែកការអនុវត្តការងារ ត្រូវបានបង្កើតឡើងដើម្បីរៀបចំវិធីសាស្រ្តដែលមានលក្ខណៈជាប្រព័ន្ធមួយ ដើម្បីបង្កើនសក្តានុពលកម្លាំងពលកម្មដែលមាន ដើម្បីសម្រេចបាននូវគោលដៅ។

អ្នកពិគ្រោះយោបល់ស្តីពីការអនុវត្តការងារ ដំបូងធ្វើការវិភាគ និងកោសល្យវិច្ច័យបញ្ហាដំណើរការការអនុវត្តការងារ (ជាការសិក្សា) ។ ជំហ៊ានទីពីរ រួមមានការរចនាប្លង់មេ និងការផ្តល់អនុសាសន៍ផ្សេងៗ។ ជំហានទីបី និងដំណាក់កាលចុងក្រោយ គឺការអនុវត្ត។ ដំណើរការនេះមានការវិនិច្ឆ័យកម្រិតខ្ពស់ ហើយក្នុងករណីភាគច្រើនមានអង្គភាពអាជីវកម្ម និងអ្នកផ្តល់សេវាកម្មផ្សេងៗជាច្រើននៅក្នុងអង្គភាពមួយដូចជា ការរៀបចំនិងអភិវឌ្ឈអង្គភាព ធនធានមនុស្ស ការគ្រប់គ្រងគុណភាពសរុប ការបណ្តុះបណ្តាល និងការអភិវឌ្ឍ និងគណនីជាដើម ។ល។

ដោយសារតែមានអ្នកពាក់ពន្ធ័ផ្សេងៗជាច្រើនត្រូវបានរាប់បញ្ចូល អង្គភាពនានាពេលខ្លះ ធ្វើការស្នើសុំម៉ូឌុលបណ្តុះបណ្តាល។ អ្នកប្រឹក្សាការអនុវត្តការងារ បង្កើតម៉ូឌុលការបណ្តុះបណ្តាល ទាក់ទងនឹងគម្លាតជំនាញ ឬចំណេះធ្វើ បន្ទាប់ពីវិភាគយ៉ាងហ្មត់ចត់នៃយុទ្ធសាស្ត្រអាជីវកម្ម និងរៀបចំកម្មវិធីបណ្ដុះបណ្ដាលជាមួយអ្នកគ្រប់គ្រងថ្នាក់កំពូល។ អ្នកគ្រប់គ្រងថ្នាក់កំពូលដោយមានជំនាញ និងចំណេះដឹងថ្មីៗបង្កើតគោលនយោបាយ និងធានាការអនុវត្តនៅគ្រកប់កម្រិតនៅក្នុងអង្គភាព។

អ្នកពិគ្រោះយោបល់អំពីការអុនវត្តការងារ ត្រូវមានចំណេះដឹងអំពីផ្នែកផ្សេងៗ ដូច្នេះការវិភាគអាចរួមបញ្ចូលទិដ្ឋភាពទាំងអស់នៃបរិយាកាសការងារ។ ឧទាហរណ៍៖ ប្រសិនបើចំណេះដឹងរបស់អ្នកពិគ្រោះយោបល់មានកម្រិតត្រឹមតែធនធានមនុស្សទេ នោះគាត់អាចធ្វើការវិភាគដែលទាក់ទងទៅនឹងទិដ្ឋភាពធនធានមនុស្សតែប៉ុណ្ណោះ ហើយផ្តល់នូវដំណោះស្រាយដោយផ្អែកលើការវិភាគនេះ។ ទោះបីជាយ៉ាងណា អ្នកពិគ្រោះយោបល់ដែលមានចំណេះដឹងពីផ្នែកផ្សេងៗ អាចធ្វើវិភាគស្ថានភាពពីមុំផ្សេងៗគ្នា និងផ្តល់នូវដំណោះស្រាយដ៏ទូលំទូលាយ។

អ្នកអាចវាស់លទ្ធផលពីគំនិតផ្តួចផ្តើមពិគ្រោះយោបល់ដោយប្រើកម្រិត នៃការវាយតម្លៃខាងក្រោមនេះ (វិធីសាស្រ្ត ROI-Return on Investment)៖

  • កម្រិតទី 1 ៖ តើនិយោជិកឆ្លើយតបយ៉ាងដូចម្តេចចំពោះគំនិតផ្តួចផ្តើមថ្មីនេះ?
  • កម្រិតទី 2 ៖ តើសមត្ថភាពរបស់និយោជិក និងអង្គភាពមានការរីកចម្រើនឬទេ ចាប់តាំងពីគំនិតផ្តួចផ្តើមនេះត្រូវបានអនុវត្ត?
  • កម្រិតទី 3 ៖ តើការបំពេញការងាររបស់បុគ្គលិកមានភាពប្រសើរឡើងដែរឬទេ?
  • កម្រិតទី 4​​ ​៖ តើមានផលប៉ះពាល់ជាវិជ្ជមានដល់លទ្ធផលអាជីវកម្មដែលផ្តោតលើដែរឬទេ?
  • កម្រិតទី 5 ៖ តើអ្វីទៅជាការវិនិយោគលើការផ្តួចផ្តើម នៃគំនិតផ្តួចផ្តើមពិគ្រោះយោបល់នេះ?

គំនិតផ្តួចផ្តើមពិគ្រោះយោបល់ការអនុវត្តការងារដែលមានប្រសិទ្ធភាព ផ្តល់ផលប្រយោជន៍ដល់អង្គភាពផ្សេងៗតាមវិធីជាច្រើន រាប់ទាំងពីការកាត់បន្ថយនៃការចំណាយលើការបណ្ដុះបណ្ដាល (ដោយលុបបំបាត់ការបណ្តុះបណ្តាលដែលមិនចាំបាច់) ដើម្បីឱ្យមានភាពស៊ីសង្វាក់គ្នារវាងការបណ្តុះបណ្តាល និងយុទ្ធសាស្រ្តអាជីវកម្ម។ អ្នកពិគ្រោះយោបល់ការអនុវត្តការងារដ៏ល្អម្នាក់ ជោគជ័យនៅពេលអង្គភាពដែលពួកគេប្រឹក្សាយោបល់អោយនោះជោគជ័យ។

Leave a Reply

Your email address will not be published. Required fields are marked *