តើភាពជាអ្នកដឹកនាំ (Leadership) ផ្តល់គុណសម្បត្តិអ្វីខ្លះដល់យើងម្នាក់ៗ?

ភាពជាអ្នកដឹកនាំ ធ្វើឲ្យយើងចាប់ផ្តើមពីខ្លួនឯង ឲ្យបង្កើត ពង្រឹងសមត្ថភាពដឹកនាំខ្លួនឯងឲ្យបានជាមុនសិន មុននឹងត្រូវបាន គាំទ្រ និងលើកឡើងឲ្យដឹកនាំអ្នកដទៃ ឬថាលើកតម្កើងថាជាមនុស្សលំដាប់កំពូល។ វាអនុញ្ញាតឱ្យយើងមើលឃើញ និងបានដឹងពីភាពខ្វះចន្លោះ ឬចំណុចខ្សោយ ឬគុណវិបត្តិដែលខ្លួនយើងម្នាក់ៗមាន។ របកគំហើញពីភាពជាអ្នកដឹកនាំ គឺពិតអស្ចារ្យណាស់ ព្រោះវាប្រាប់យើងពីចំណុចដែលត្រូវធ្វើការកែលម្អ បំពេញបន្ថែម ឲ្យបានល្អប្រសើររហូតដល់កម្រិតចាំបាច់។ លើសពីនេះទៅទៀត ភាពជាអ្នកដឹកនាំ ជួយយើងឱ្យមានគតិបណ្ឌិតអំពីខ្លួនឯង និងច្បាស់ថា បច្ចុប្បន្ននេះយើងនៅត្រង់ណា? យើងជានរណា? យើងត្រូវធ្វើអ្វីខ្លះ?

ហើយរឹតតែសំខាន់ជាងនេះទៅទៀតនោះ គឺភាពជាអ្នកដឹកនាំ ធ្វើឱ្យយើងម្ចាស់ការក្នុងការបង្កើត និងពង្រឹងខ្លួនយើងឱ្យរឹងមាំ ម៊ឺងម៉ាត់ និងដុះដាលពេញប្រៀបនូវថាមពលឆន្ទៈក្នុងការធ្វើខ្លួនឯងឲ្យ៖

  • អាចធ្វើគ្រប់យ៉ាងជាមួយចក្ខុវិស័យ ឬគោលដៅ
  • មានទេពកោសល្យ និងសមត្ថភាពខ្ពស់ក្នុងអាជីព
  • ទន់ភ្លន់ក្នុងទំនាក់ទំនងជាមួយអ្នកដទៃ
  • មានស្មារតីទទួលខុសត្រូវសង្គមខ្ពស់
  • ចេះសង្កេតមើល និងកែតម្រូវខ្លួនឯង
  • មានមេត្តាករុណា គិតថ្លឹងថ្លែងដល់ចិត្តអ្នកដទៃ
  • ប្រកាន់ខ្ជាប់គោលការណ៍សីលធម៌ និងគុណធម៌
  • កែប្រែការគិត ចិត្តគំនិត និងចំណុចអវិជ្ជមាន
  • យល់ និងធ្វើសព្វយ៉ាងដើម្បីឱ្យមានការផ្លាស់ប្តូរ
  • បើកចិត្តទូលាយ និងចេះចែករំលែក
  • ចេះរៀបចំមនុស្ស និងធ្វើសព្វយ៉ាងដើម្បីមនុស្ស។

ទង្វើដ៏ត្រឹមត្រូវទាំងអស់នេះ គឺជួយយើងឲ្យក្លាយជាមនុស្សមានតម្លៃខ្ពស់ ល្បីល្បាញ បង្កើត និងបង្កើនការចាប់រម្មណ៍ជាវិជ្ជមាន ការចូលចិត្ត ការជឿទុកចិត្ត ការគាំទ្រ និងការដើរតាមពីអ្នកដទៃ អ្នកនៅជុំវិញ។


Leave a Reply

Your email address will not be published. Required fields are marked *