១១ សំណួរដែលត្រូវសួរខ្លួនឯងសិន មុននឹងលាឈប់ពីការងារ !

ជា​ទូទៅ​បុគ្គលិក​មួយ​ដែល​ចង់​លាឈប់​ពី​ការងារ​ អាច​មាន​សុទិដ្ឋិនិយម​ច្រើន​លើ​កន្លែង​ការងារ​ថ្មី។ ក៏ប៉ុន្តែ​មាន​សំណួរមួយ​សួរ​ថា តើ​​ការ​ជ្រើសរើស​ការងារ​នៅ​កន្លែង​ថ្មី​ពិត​ជា​ដំណោះស្រាយ​ដ៏​ល្អ​ ១០០% ដែរ​ឬទេ? តើ​អ្នក​​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ឬ​នៅ​ ដើម្បី​ស្វែង​រក​ការងារ​ថ្មី​មួយ ឬក៏​មាន​មហិច្ឆតា​ចង់​បើក​អាជីវកម្ម​មួយ​​ដោយ​ខ្លួន​ឯង?

ការ​លាឈប់​ពី​ការងារ ​គឺ​ជា​​ការ​សម្រេចចិត្ត​ដ៏​ធំ​មួយ និងមាន​ទិដ្ឋភាព​ជា​ច្រើន​ដែល​លោក​អ្នក​គួរពិចារណា​​ឲ្យ​បាន​​គ្រប់ជ្រុងជ្រោយ​។ ទាំង​នេះ លោក​អ្នក​ត្រូវ​ស្វែង​រក​ចំណុច​វិជ្ជមាន និងអវិជ្ជមាន​ដែល​​​លោក​អ្នក​កំពុង​​ជួប​ក្នុង​កន្លែង​ការងារ​របស់អ្នក​ ឬអាច​ជួប​នៅ​កន្លែង​ការងារ​ថ្មី។

ហេតុដូច្នេះ​ហើយ​នៅ​ទី​នេះ​ លោក​អ្នក​ត្រូវ​សាកសួរ​ខ្លួន​ឯង​នូវ​សំនួរ​សំខាន់ៗ​ចំនួន ១១ ដូចខាងក្រោម​នេះ​​​ ដើម្បី​ឲ្យ​ប្រាកដថា លោក​អ្នក​ពិត​ជា​បាន​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការងារ​នៅ​កន្លែង​ផ្សេង។

១. តើ​អ្វី​ទៅ​ជា​បញ្ហា​​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ការងារ​របស់​អ្នក​នៅ​ពេល​នេះ?

២. តើ​អ្នក​ចង់​បាន​អ្វី​សម្រាប់​អាជីព​ការងារ​របស់​អ្នកតើ​អ្វី​ទៅ​ជា​គោលដៅ​ចុងក្រោយ​របស់​អ្នក?

៣. តើ​ការងារ​​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​បំផុតតើ​អ្វី​ទៅ​ជា​មហិច្ឆតា​ពិតប្រាកដ​របស់​អ្នក?

៤. តើ​អ្នក​មាន​គម្រោង​ដើម្បី​ស្វែង​រក​ការងារ​ថ្មី​ហើយ​ឬ​នៅតើ​អ្នក​ចង់​បាន​ការងារ​អ្វី​នៅ​កន្លែង​ថ្មី?

៥. តើ​អ្នក​នឹង​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​ស្វែង​រក​ការងារ​ថ្មី? តើ​​នេះ​​ជា​ពេល​ដ៏​ល្អ​មួយ​​ដែរ​ឬ​ទេ ​ដើម្បី​ស្វែង​រក​ការងារ​ថ្មី​​តើ​អ្នក​អាច​រក​ប្រាក់​ចំណូល​ថ្មី​បាន​នៅ​​ពេល​ណា?​

៦. តើ​អ្នក​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​ហើយ​ឬនៅតើ​អ្នក​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ចាយវាយ​នៅ​ពេល​ដែល​អ្នកកំពុង​ស្វែង​រក​ការងារ​ថ្មី​ដែរ​ឬទេ?

៧. តើ​រយៈ​ពេល​ប៉ុន្មាន​ហើយ​ដែល​អ្នក​បាន​ធ្វើ​ការ​នៅ​កន្លែង​​​ការងារ​បច្ចុប្បន្នតើ​អ្នក​ទទួល​​បាន​បទពិសោធន៍​ច្រើន​ដែរ​ឬទេ​ពី​ការងារ​នេះរវាង​ការងារ​​កំពុង​ធ្វើ​ និងការងារ​​ថ្មី​ តើ​ណា​មួយ​ល្អ​ជាង?​

៨. តើ​ស្ថានភាព​ធ្វើ​ដំណើរ​ទៅ​កន្លែង​ការងារ​របស់​អ្នក​ល្អ​ដែរ​ឬទេ? ​​

៩. តើ​ការងារ​របស់​អ្នក​ការ​ប្រឈមមុខ​ខ្លាំង​ដែរ​​ឬទេមាន​ការ​ប្រកួតប្រជែង​ទេ?​

១០. តើ​អ្នក​នឹង​មាន​ឱកាស​ទទួល​បាន​ការ​អភិវឌ្ឍ​អាជីព​របស់​អ្នក​ដែរ​ឬទេ​ នៅ​​កន្លែង​ការងារ​បច្ចុប្បន្ន​?​ តើ​ការងារ​របស់​អ្នក​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ស្តង់ដារ​ដែរ​ឬទេ?​

១១. តើ​​ហេតុផល​នៃ​ការ​ចាកចេញ ឬមិន​ចាកចេញ​របស់​អ្នក​ដោយសារ​រឿង​​មនោសញ្ចេតនា ឬបញ្ហា​ការងារ​របស់​អ្នក?

ជារួមមកវិញ អ្នក​គួរតែ​ចំណាយពេល​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ម្តង​ទៅពីរដងក្នុង​មួយ​ឆ្នាំ​ ដើម្បី​វាយតម្លៃ​ស្ថាប័ន​ការងារ និង​មុខ​តំណែង​របស់​អ្នក។ ហើយមុន​ពេល​ដើរ​ចេញពី​ការងារ​អ្នក អ្នក​គួរតែ​ឆ្លើយ​នឹង​សំណួរ​មួយចំនួនខាងលើនេះ​សិន​។


អត្ថបទទាក់ទង

កុំធ្វើរឿង ៩ យ៉ាងនេះ ដើម្បី​ចៀសវាង​​ភាពរកាំរកូសនៅ​កន្លែង​ធ្វើការ

Leave a Reply

Your email address will not be published. Required fields are marked *